ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក៖ អ៊ុយក្រែនត្រូវការ ៥២៤ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញ
អ៊ុយក្រែន នឹងត្រូវការថវិកាប្រហែលចំនួន ៥២៤ពាន់លានដុល្លារ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាមរយៈពេល ៣ឆ្នាំជាមួយរុស្ស៊ី ពោលគឺស្មើនឹងជិត ៣ដងនៃទិន្នផលសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំ២០២៤។ នេះបើយោងតាមការវាយតម្លៃថ្មីរបស់ធនាគារពិភពលោក។

របាយការណ៍នេះបានបង្ហាញពីការខូចខាតយ៉ាងដំណំចំពោះហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងប្រព័ន្ធសង្គមរបស់អ៊ុយក្រែន ដោយបានគូសបញ្ជាក់ពីបញ្ហាប្រឈមរយៈពេលវែងដែលប្រទេសនេះជួបប្រទះ បើទោះបីជាជម្លោះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខក៏ដោយ។
ការចំណាយលើការសាងសង់ឡើងវិញ មានការកើនឡើងគួរឲ្យកត់សម្គាល់ពីការប៉ាន់ប្រមាណពីមុន ដែលឆ្លុះបញ្ចាំងពីការបំផ្លិចបំផ្លាញនៃវិស័យសំខាន់ៗដូចជា លំនៅដ្ឋាន ថាមពល ការដឹកជញ្ជូន និងឧស្សាហកម្ម។ ប្រហែល ១៣% នៃលំនៅដ្ឋានសរុបរបស់ប្រទេសអ៊ុយក្រែនបានរងការខូចខាត ឬបំផ្លាញ ដែលប៉ះពាល់ដល់មនុស្ស ២,៥លានគ្រួសារ។ កាលពី១ឆ្នាំមុន ការប៉ាន់ស្មានលើការចំណាយក្នុងការកសាងឡើងវិញ មានត្រឹម ៤៨៦ពាន់លានដុល្លារប៉ុណ្ណោះ គឺកើនឡើងប្រមាណជាង ៧%។
ធនាគារពិភពលោក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានរួមគ្នាធ្វើការវាយតម្លៃ ដោយសង្កត់ធ្ងន់ថា ជំនួយ និងការវិនិយោគភ្លាមៗនឹងមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញរបស់អ៊ុយក្រែន។
អាទិភាពសំខាន់ៗសម្រាប់ការស្តារឡើងវិញរបស់អ៊ុយក្រែនរួមមាន វិស័យលំនៅដ្ឋានមានចំនួនប្រហែល ៨៤ពាន់លានដុល្លារនៃតម្រូវការរយៈពេលវែងសរុប បន្ទាប់មកគឺការដឹកជញ្ជូនជិត ៧៨ពាន់លានដុល្លារ, ថាមពល និងការជីកយករ៉ែជិត ៦៨ពាន់លានដុល្លារ, ពាណិជ្ជកម្ម និងឧស្សាហកម្មជាង ៦៤ពាន់លានដុល្លារ និងកសិកម្មមានជាង ៥៥ពាន់លានដុល្លារ ខណៈការចំណាយលើការបោសសម្អាត និងការគ្រប់គ្រងកម្ទេចកម្ទីមានចំនួនជិត ១៣ពាន់លានដុល្លារ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀត បានសន្យាបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានលើការផ្តល់មូលនិធិរយៈពេលវែង។ ទន្ទឹមគ្នានេះដែរ កិច្ចពិភាក្សាកំពុងបន្តអំពីថាតើទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក នៅក្នុងធនាគារលោកខាងលិច អាចត្រូវបានគេប្រើប្រាស់ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែនដែរឬទេ។
ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏មន្ត្រីអ៊ុយក្រែននៅតែមានសុទិដ្ឋិនិយម ដោយបញ្ជាក់ថា ភាពធន់របស់ប្រទេស និងការគាំទ្រពីអន្តរជាតិ នឹងក្លាយជាកត្តាសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ខ្លួន៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


