ព័ត៌មានអន្ដរជាតិ
ដាច់ចរន្តអគ្គិសនីនៅឈីលីប៉ះពាល់ផ្ទះជាង៣លាន ក្នុងចំណោមផ្ទះសរុបជិត៧លាន
រដ្ឋាភិបាលប្រទេសឈីលីនៅតំបន់អាមេរិកខាងត្បូង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីដ៏ធំបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយបានធ្វើឱ្យរដ្ឋធានី Santiago ធ្លាក់ចូលទៅក្នុងភាពងងឹតអន្ធការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

រដ្ឋមន្ត្រីមហាផ្ទៃនិងសន្តិសុខសាធារណៈ លោកស្រី Carolina Toha បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះគឺធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដែលបណ្តាលមកពីការធ្លាក់ចុះនៃខ្សែបញ្ជូនតង់ស្យុងខ្ពស់នៅភាគខាងជើងនៃប្រទេសឈីលី។
ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ពេលរាត្រីទៅកាន់ប្រជាជនក្នុងប្រទេស ប្រធានាធិបតីឈីលី លោក Gabriel Boric បាននិយាយថា ផ្ទះចំនួនប្រាំបីលានត្រូវបានរងផលប៉ះពាល់ដោយការដាច់ភ្លើង និងបានស្តីបន្ទោសទៅលើក្រុមហ៊ុនឯកជនដែលបានធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនឈីលីរាប់លាននាក់។
ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់តំបន់ចំនួន១៤ក្នុងចំណោម១៦តំបន់របស់ប្រទេស។ គិតត្រឹមម៉ោង១០យប់ថ្ងៃអង្គារ មានតែប្រហែលមួយភាគបួននៃបណ្តាញអគ្គិសនីរបស់ប្រទេសនេះបានដំណើរការឡើងវិញ។ រថភ្លើងក្រោមដីរបស់រដ្ឋធានី ដែលដឹកជញ្ជូនអ្នកដំណើររាប់លាននាក់ក្នុងមួយថ្ងៃ ត្រូវបានបិទ ហើយអ្នកដំណើរត្រូវបានជម្លៀសចេញ។

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសឈីលី លោក Juan Carlos Munoz បានជំរុញប្រជាជនឱ្យស្នាក់នៅផ្ទះ ខណៈដែលលោក បានព្រមានថា ភ្លើងចរាចរណ៍របស់ Santiago មានត្រឹមតែ២៧ភាគរយប៉ុណ្ណោះដែលកំពុងដំណើរការ។
លើសពីនេះ ការដាច់ចរន្តអគ្កិសនីនេះ ក៏បានបង្កឲ្យមានការប្រែប្រួលខ្លាំងចំពោះទីផ្សារលោហធាតុពិភពលោក ដោយសារការដាច់ភ្លើងបានបណ្តាលឱ្យអណ្តូងរ៉ែទង់ដែងដ៏ធំឈប់ដំណើរការនៅភាគខាងជើងប្រទេសឈីលី ដែលជាប្រទេសផលិតលោហៈធាតុដ៏ធំបំផុតរបស់ពិភពលោក។
រដ្ឋាភិបាលនៃប្រទេសឈីលីក៏បានបង្កើតបម្រាមគោចរពីម៉ោង ១០ យប់ដល់ម៉ោង ៦ ព្រឹកថ្ងៃពុធ ពីកំពង់ផែភាគខាងជើងបំផុតនៃ Arica ទៅកាន់តំបន់ភាគខាងត្បូងនៃទីក្រុង Los Lagos។ ក្រសួងមហាផ្ទៃក៏ដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលលាតសន្ធឹងប្រវែង៤៣០០ គីឡូម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង ដើម្បីរក្សាសណ្តាប់ធ្នាប់ផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


