ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីឈីលី ធ្លាក់ឧទ្ធម្ភាគចក្រ បាត់បង់ជីវិត
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី៧ខែកុម្ភៈ, អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera បានទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ប៉ុន្តែមនុស្ស៣នាក់ទៀតដែលជិះជាមួយគាត់ មិនបាត់បង់ជីវិតឡើយ។

គេដឹងថា អតីតប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ បានជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់គាត់ នៅពេលធ្លាក់ចូលក្នុងបឹងមួយជិតទីក្រុង Lago Ranco ភាគខាងត្បូង។
សាកសពរបស់គាត់ ត្រូវបានកងទ័ពជើងទឹកឈីលី ស្រង់ចេញពីកន្លែងកើតហេតុ ហើយតាមការដឹងនាពេលកន្លងមក ឲ្យតែរៀងរាល់ខែកុម្ភៈ គាត់តែងតែចំណាយពេលវិស្សមកាលជាមួយគ្រួសារជានិច្ច។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានបញ្ជាក់ច្បាស់អំពីមូលហេតុនៃការធ្លាក់នេះទេ ហើយប្រទេសឈីលី ក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃផងដែរ។

សូមបញ្ជាក់ថា អ្នកនយោបាយអភិរក្សរូបនេះ បានកាន់តំណែង២អាណត្តិ ហើយក៏ជាមហាសេដ្ឋីជំនួញផងដែរ។ គាត់ត្រូវបានគេសរសើរថា ជាបុគ្គលជួយឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងអំឡុងអាណត្តិដំបូងរបស់គាត់ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤។
នៅក្រៅប្រទេស គាត់បានបង្កភាពល្បីល្បាញចំពោះរឿងរ៉ាវ ដែលគាត់ខិតខំដុតដៃដុតជើងជួយសង្គ្រោះកម្មកររ៉ែចំនួន៣៣នាក់ដែលជាប់គាំងអស់រយៈពេល៦៩ថ្ងៃនៅក្រោមវាលខ្សាច់ Atacama ក្នុងឆ្នាំ២០១០ ហើយរឿងនោះជារឿងដែលធ្វើឲ្យពិភពលោកកោតស្ញប់ស្ញែង។
យ៉ាងណាក្តី អាណត្តិទី២របស់គាត់ ចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ត្រូវញាំញីដោយភាពចលាចលសង្គមជាពិសេសអំពើហិង្សា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាហានអាមេរិក ៥នាក់ ស្លាប់ក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រ នៅសមុទ្រមេឌីទែរ៉ាណេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


