Connect with us

ព័ត៌មានអន្ដរជាតិ

ដាច់ចរន្តអគ្គិសនី ធ្វើឲ្យយន្តហោះមិនអាចហោះឡើង ឬចុះចតបាន នៅអាកាសយានដ្ឋាន Udon Thani ប្រទេសថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod កាលថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ការដាច់ចរន្តអគ្គិសនីដ៏ធំមួយបានរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានUdon Thani ប្រទេសថៃ បង្ខំឱ្យជើងហោះហើរទាំងអស់ពន្យារពេល ឬលុបចោល ខណៈយន្តហោះខ្លះមិនអាចចុះចតបាន។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានដ្ឋាន Udon Thani បានប្រកាសថា បញ្ហាបច្ចេកទេសមួយបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីទាំងស្រុង ដែលរារាំងមិនឲ្យយន្តហោះហោះឡើង ឬចុះចតបាន។

ការរំខាននេះបានបង្កឱ្យមានភាពវឹកវរសម្រាប់អ្នកធ្វើដំណើរ ដោយមនុស្សជាច្រើនជាប់គាំងនៅខាងក្នុងអាកាសដ្ឋាន។ ជើងហោះហើរមួយចំនួនដែលហៀបនឹងចុះចតត្រូវត្រឡប់ទៅអាកាសយានដ្ឋានចេញដំណើរវិញ។

បើតាមម្តាយរបស់អ្នកដំណើរម្នាក់បានចែករំលែកការខកចិត្តរបស់គាត់តាមអ៊ីនធឺណិតថា ជើងហោះហើររបស់កូនប្រុសគាត់ពីទីក្រុងបាងកកត្រូវបានបង្ខំឱ្យត្រឡប់ក្រោយវិញ បន្ទាប់ពីមិនអាចចុះចតបាននៅ Udon Thani បានទុកឱ្យគាត់រង់ចាំនៅអាកាសយានដ្ឋានអស់រយៈពេលជាច្រើនម៉ោង។

ខាងអាកាសយានដ្ឋានបានសុំទោសចំពោះភាពរអាក់រអួលនេះ ហើយកំពុងធ្វើការដើម្បីស្តារប្រតិបត្តិការធម្មតាឡើងវិញ។ ទោះយ៉ាងណាមកដល់ពេលនេះមិនទាន់មានព័ត៌មានថាប្រតិបត្តិហោះហើរអាចដំណើរបានវិញឬយ៉ាងណានោះទេ៕

(រូបភាព៖ Pattaya Mail)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម