Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃសាហាវបំផុតនៅឈីលី ហាក់ថមថយ តែមនុស្សជាង ៣០០នាក់ បន្តបាត់ខ្លួន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters, ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលវាយប្រហារភាគកណ្តាលប្រទេសឈីលី អស់រយៈពេលជាច្រើនថ្ងៃមកនេះ បានកើនឡើងដល់១៣១នាក់ហើយ គិតត្រឹមថ្ងៃអង្គារទី៦ខែកុម្ភៈ ខណៈជាង៣០០នាក់ទៀត នៅតែបាត់ខ្លួន ទោះអគ្គិភ័យហាក់ថមថយក៏ដោយ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងឆេះព្រៃ បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅជើងភ្នំក្បែរទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រ Viña del Mar នៃខេត្ត Valparaiso។ ទីក្រុងពីរផ្សេងទៀតដូចជា Quilpé និង Villa Alemana ក៏រងការវាយប្រហារខ្លាំងក្លាផងដែរ ព្រោះថា ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារអាកាសធាតុស្ងួតនិងខ្យល់បក់ខ្លាំង។

ស្របពេលជាមួយគ្នានោះ ភ្នាក់ងារកោសល្យវិច្ច័យឈីលី បានឲ្យដឹងថា សាកសពជាច្រើនដែលរកឃើញពីភ្លើងឆេះព្រៃនេះ គឺមានសភាពខ្មៅខ្លោចនិងពិបាកកំណត់អត្តសញ្ញាណណាស់។

ក្នុងអំឡុងពេលចុះពិនិត្យកន្លែងរងគ្រោះ លោកប្រធានាធិបតី Gabriel Boric បានប្រកាសថា គ្រឿងសង្ហារិម ដែលប្រើប្រាស់សម្រាប់ការប្រកួតកីឡា Pan American ឆ្នាំ២០២៣ នឹងបរិច្ចាគជូនជនរងគ្រោះ ហើយរដ្ឋាភិបាល ​ក៏​នឹង​មិនយកថ្លៃ​ទឹក ​សម្រាប់​ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​ចំនួន ៩២០០ខ្នងផង​ដែរ។

(រូបថត៖ AFP)

ទន្ទឹមនោះ អង្គការសហប្រជាជាតិ ក៏បានចូលរួមរំលែកទុក្ខ និងប្រកាសផ្តល់ជំនួយទៀតផង រីឯប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានប្តេជ្ញាជួយតាមលទ្ធភាពផងដែរ។

សូមបញ្ជាក់ ភ្លើងឆេះនៅខេត្ត Valparaiso គឺជាគ្រោះមហន្តរាយសាហាវបំផុតរបស់ប្រទេសឈីលី ចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ២០១០ដែលសម្លាប់មនុស្សជាង៥០០នាក់ ហើយក្រុមមន្ត្រីសង្ស័យថា មូលហេតុគឺអាចបណ្តាលមកពីមនុស្សលួចដុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ ឈីលី កើនដល់ ១១២ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម