ព័ត៌មានអន្ដរជាតិ
បុគ្គលិករដ្ឋសហព័ន្ធអាមេរិកជាង១លាននាក់ ប្រឈមការបាត់បង់ការងារក្របខ័ណ្ឌ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា បុគ្គលិកសហព័ន្ធប្រមាណ ១លាននាក់ប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ ដោយសារតែការមិនបានឆ្លើយតបនឹងការទាមទាររបស់មហាសេដ្ឋី Elon Musk ដែលតម្រូវឲ្យរាយការណ៍ពីវឌ្ឍនៈភាពការងាររបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg នៅថ្ងៃទី២៧ខែកុម្ភៈនេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃអាណត្តិទីពីររបស់គាត់ថា៖«បុគ្គលិកចូលលាននាក់ដែលមិនបានឆ្លើយតបនឹងការអនុវត្តការងាររបស់លោក Elon Musk នឹងមានហានិភ័យ» ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីសេតវិមានបានប្រាប់ភ្នាក់ងារសហព័ន្ធកាលពីថ្ងៃពុធដើម្បីដាក់ផែនការកាត់បន្ថយជាធរមានត្រឹមថ្ងៃទី១៣ខែមីនា ជាដំណាក់កាលដំបូងនៃផែនការរបស់ខ្លួនដើម្បីកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធយ៉ាងច្រើន។
លោក ត្រាំ បានឲ្យដឹងថា ទីភ្នាក់ងារមួយចំនួននឹងមានការកាត់បន្ថយការងារយ៉ាងច្រើន។ លោក ត្រាំ ក៏ចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិមួយកាលថ្ងៃពុធដែលនឹងធ្វើឱ្យការងារជាច្រើនដែលការខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់ លោក Musk ក្លាយជាផ្លូវការផងដែរ។
លោក ត្រាំ ក៏បាននិយាយថាលោកនឹងផ្តល់ភារកិច្ចដល់លេខាធិការគណៈរដ្ឋមន្ត្រី លោក Musk ជាមួយនឹងការបង្កើតក្រុមនៅក្នុងនាយកដ្ឋានរបស់ពួកគេដើម្បីពិនិត្យមើលការកាត់បន្ថយការចំណាយដែលអាចកើតមាន។ ចំណែកលោក Musk បាននិយាយថា គាត់មានទំនុកចិត្តថា ក្រុមរបស់លោកពិតជាអាចរកប្រាក់សន្សំបានរាប់ពាន់លានដុល្លារ ។
គួរបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់លោកប្រធានាធិបតីក្នុងការកាត់បន្ថយការចំណាយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដឹកនាំដោយ Musk បានបង្កឱ្យមានភាពចលាចលនៅទូទាំងទីក្រុងវ៉ាស៊ីនតោន និងការប៉ះទង្គិចជាមួយនាយកដ្ឋានមួយចំនួន។ ប្រធាននាយកដ្ឋាន និងទីភ្នាក់ងារជាច្រើនបានប្រាប់កម្មកររបស់ពួកគេកុំឱ្យគោរពតាមការណែនាំ ដោយបុគ្គលិកសហព័ន្ធច្រើនជាងមួយលាននាក់ ដែលតិចជាងពាក់កណ្តាលនៃកម្លាំងការងារប៉ុណ្ណោះបានឆ្លើយតប នេះបើយោងតាមសេតវិមាន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


