ព័ត៌មានអន្ដរជាតិ
ក្រោមរបបលោក Assad ជនជាតិស៊ីរីជាង ១ពាន់នាក់ត្រូវបានសម្លាប់ក្នុងគុកព្រលានយោធា
របាយការណ៍ថ្មីៗរបស់មជ្ឈមណ្ឌលយុត្តិធម៌ និងគណនេយ្យភាពស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ បង្ហាញថា ប្រជាជនស៊ីរីជាង ១ ០០០នាក់បានស្លាប់នៅក្នុងការឃុំឃាំងនៅឯអាកាសយានដ្ឋានយោធា Mezzeh នៅជាយក្រុងដាម៉ាស ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៧។

បុគ្គលទាំងនោះ បានទទួលរងទោសប្រហារជីវិត និងការធ្វើទារុណកម្មយ៉ាងដំណំ។ របាយការណ៍នេះបានកំណត់ទីតាំងផ្នូរសង្ស័យចំនួនប្រាំពីរកន្លែង ដោយប្រើសក្ខីកម្មសាក្សី រូបភាពផ្កាយរណប និងឯកសារពីអាកាសយានដ្ឋានយោធា បន្ទាប់ពីការផ្ដួលរំលំរបបអតីតមេដឹកនាំស៊ីរី លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន។
អាកាសយានដ្ឋានយោធា Mezzeh គឺជាកន្លែងដ៏សំខាន់សម្រាប់ការឃុំខ្លួនមនុស្សប្រហែល ២៩ ០០០នាក់ក្នុងអំឡុងរបបលោក Assad។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចេញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមន្ត្រីស៊ីរីពីរនាក់ចំពោះតួនាទីរបស់ពួកគេក្នុងការធ្វើទារុណកម្មអ្នកជាប់ឃុំនៅអាកាសយានដ្ឋាន Mezzeh។
របាយការណ៍នេះបន្ថែមទៅលើការរកឃើញពីមុន ដែលបង្ហាញពីការធ្វើទារុណកម្មជាប្រព័ន្ធ និងការស្លាប់នៅក្នុងកន្លែងឃុំឃាំងស៊ីរី។ អង្គការលើកលែងទោសអន្តរជាតិ បានប៉ាន់ប្រមាណថា មនុស្ស ១៧ ៧២៣នាក់បានស្លាប់នៅក្នុងការឃុំឃាំងនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីវិបត្តិបានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំ២០១១ ដែលជាមធ្យមមានមនុស្សស្លាប់ច្រើនជាង ៣០០នាក់ក្នុងមួយខែៗ។
គួររំឭកថា ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មានអ្នកនឹកស្មានដល់ឡើយថា រដ្ឋាភិបាលរបស់លោក Assad ត្រូវដួលរលំក្រោមដៃក្រុមឧទ្ទាម Hay’at Tahrir al-Sham (HTS) យ៉ាងលឿនបែបនេះ កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២៤។
ក្រុមឧទ្ទាមជីហាដ បានបើកប្រតិបត្តិការ «ផ្លេកបន្ទោរ» ផ្តួលរំលំរដ្ឋាភិបាលស៊ីរី ដោយចាយពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយលោក Assad ក៏រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីសុវត្ថិភាព៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


