ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែគ្មាន «សន្លឹកបៀ» នៅក្នុងដៃ សម្រាប់ការចរចាសន្តិភាព
មិនថារុស្ស៊ីឬអ៊ុយក្រែន សុទ្ធតែគ្មានសន្លឹកបៀកាន់នៅក្នុងដៃសម្រាប់ការចរចាសន្តិភាព។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១០ខែមីនា មុនកិច្ចប្រជុំរវាងអាមេរិកនិងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត។

លោក ត្រាំ បាននិយាយថា៖ «ពួកគេមិនមានសន្លឹកបៀទេ។ គ្មាននរណាម្នាក់មានសន្លឹកបៀទេ។ ប្រទេសរុស្ស៊ីក៏មិនមានសន្លឹកបៀដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺអ្នកត្រូវតែធ្វើកិច្ចព្រមព្រៀង ហើយអ្នកត្រូវតែបញ្ឈប់ការសម្លាប់។ វាជាសង្រ្គាមដែលឥតន័យ ហើយយើងនឹងបញ្ឈប់វា»។
ការលើកឡើងរបស់លោក ត្រាំ លើកនេះគឺផ្ទុយនឹងការអត្ថាធិប្បាយពីមុនរបស់គាត់។ កាលពីថ្ងៃទី២០ខែកុម្ភៈ លោក ត្រាំ បានប្រាប់ថា រុស្ស៊ីបានកាន់«សន្លឹកបៀ» នៅក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ខណៈដែលខ្លួនកាន់កាប់ផ្នែកសំខាន់មួយនៃទឹកដីរបស់អ៊ុយក្រែន។
លុះប្រាំបីថ្ងៃបន្ទាប់ ប្រធានាធិបតីអាមេរិកបានប្រាប់សមភាគីអ៊ុយក្រែនរបស់គាត់គឺលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងអំឡុងពេលជម្លោះដ៏ក្តៅគគុកនៅក្នុងសេតវិមានថា ប្រធានាធិបតីអ៊ុយក្រែន «មិនឈរជើងនៅទីតាំងល្អទេ» ទាក់ទងនឹងសង្រ្គាម និងមិនមាន «សន្លឹកបៀត្រឹមត្រូវ»។
បន្ទាប់ពីឈ្លោះទាស់ទែងគ្នាបែកផ្សែងនៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃទី២៨ខែកុម្ភៈ សហរដ្ឋអាមេរិកបានផ្អាកជំនួយផ្នែកយោធា និងព័ត៌មានចារកម្មរបស់ខ្លួនសម្រាប់អ៊ុយក្រែន។
សូមបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងជួបពិភាក្សាគ្នានៅថ្ងៃទី១១ខែមីនានេះ នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ អ្នកចូលរួមត្រូវបានគេរំពឹងថានឹងពិភាក្សាអំពី ជម្រើសបទឈប់បាញ់ ដែលមានសក្តានុពល និងកិច្ចព្រមព្រៀងធនធានរ៉ែរវាងអាមេរិក និងអ៊ុយក្រែន។
បន្ថែមពីនោះ គណៈប្រតិភូអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការចាប់ផ្តើមឡើងវិញនៃជំនួយយោធា និងព័ត៌មានចារកម្ម៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


