ព័ត៌មានអន្ដរជាតិ
អ្នកកើតជំងឺពិសធ្យូងឆ្លងពីសាច់គោនៅថៃកើនដល់៤នាក់
ចំនួនអ្នកកើតជំងឺអង់ត្រាក់ (ពិសធ្យូង) ដែលឆ្លងពីសាច់គោនៅក្នុងខេត្ត Mukdahan ប្រទេសថៃ បានកើនដល់ ៤នាក់ហើយ ខណៈមានម្នាក់បានបាត់បង់ជីវិតលើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ។

យោងតាមកាសែត Bangkok Post នៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ អ្នកជំងឺពីរនាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត Mukdahan និងម្នាក់ទៀតនៅមន្ទីរពេទ្យស្រុក Don Tan។ ក្នុងចំណោមមនុស្ស៦៣៦នាក់ដែលមានហានិភ័យកើតជំងឺពិសធ្យូងដោយសារមានទំនាក់ទំនងជាមួយប្រភពឆ្លង, មាន៥៣៨នាក់បានបញ្ចប់ការសង្កេតរយៈពេល៧ថ្ងៃរួចហើយ ហើយនៅសល់ ៩៨នាក់នឹងបញ្ចប់នៅថ្ងៃពុធនេះ។
អ្នកជំងឺដែលស្លាប់គឺបុរសវ័យ៥៣ឆ្នាំ ជាអ្នកស្រុក Don Tan នៃខេត្ត Mukdahan ជាប់ព្រំដែនឡាវ ដោយគាត់បានឆ្លងជំងឺនេះ ក្រោយប៉ះពាល់និងទទួលទានសាច់គោដែលមានផ្ទុកមេរោគ Bacillus ក្នុងអំឡុងពិធីបុណ្យសាសនាមួយ។
អាជ្ញាធរបានជំរុញឱ្យសាធារណជនជៀសវាងការទទួលទានសាច់គោឆៅ និងបរិភោគតែសាច់ដែលចម្អិនឱ្យបានឆ្អិនល្អនៅកម្ដៅយ៉ាងតិច ១២០អង្សាសេ ឬស្ងោររយៈពេល ៣០នាទី ដើម្បីសម្លាប់បាក់តេរីអង់ត្រាក់ និងមិនត្រូវបរិភោគសាច់ឆៅ ជាពិសេសក្នុងពិធីបុណ្យក្នុងស្រុក។

ជំងឺនេះត្រូវបានរកឃើញជាទូទៅនៅក្នុងសត្វគោ ក្របី ពពែ និងចៀម ប៉ុន្តែក្នុងករណីដែលផ្ទុះក្នុងប្រទេសថៃនេះប្រភពឆ្លងចេញពីសាច់គោ។
ឆ្លើយតបទៅនឹងការរីករាលដាលនេះ ការិយាល័យបសុសត្វខេត្ត Mukdahan បានដាក់សត្វចំនួន ១២៤ក្បាលឱ្យនៅដាច់ពីគេក្នុងរយៈពេល ៣០ថ្ងៃ និងបានចាក់ថ្នាំអង់ទីប៊ីយោទិច និងវ៉ាក់សាំងដល់សត្វជាង ១ ២០០ក្បាលក្នុងរង្វង់ដី ៥គីឡូម៉ែត្រពីកន្លែងឆ្លង។ គេនៅមិនទាន់មានវ៉ាក់សាំងសម្រាប់មនុស្សទេ ប៉ុន្តែការឆ្លងមេរោគអាចត្រូវបានព្យាបាលយ៉ាងមានប្រសិទ្ធភាពជាមួយនឹងថ្នាំអង់ទីប៊ីយោទិចតាមសរសៃឈាម។
គួរបញ្ជាក់ថា ពិសធ្យូងគឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus។ មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយសត្វឈឺ ហើយរោគសញ្ញាមានដូចជាចេញពងបែកតូចៗ ឈឺក្បាល រាគ និងដង្ហើមខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


