ព័ត៌មានអន្ដរជាតិ
អភិបាលស្រុកមួយរបស់ឡាវហាមបុគ្គលិករដ្ឋទាំងអស់ទទួលទានគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ
ប្រជាជនឡាវបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមក្នុងស្រុក បន្ទាប់ពីអភិបាលស្រុក សៀងខ (Xiangkho) ខេត្តហ៊ួផាន់ (Houphann) បានចេញសេចក្តីប្រកាសហាមបុគ្គលិករដ្ឋទាំងអស់មិនឱ្យទទួលទានគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ លើកលែងតែក្នុងករណីមានពិធីទទួលភ្ញៀវគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋបាលស្រុកប៉ុណ្ណោះ។

សេចក្តីជូនដំណឹងដែលបង្កការភ្ញាក់ផ្អើលនេះ បានព្រមានពីការដាក់ទោស ដោយលើកឡើងថា៖«ប្រសិនបើបុគ្គលិករដ្ឋណាម្នាក់នៅតែល្មើសបំពាននឹងត្រូវទទួលទោស»។
សារព័ត៌មានថៃ MGR Online បានរាយការណ៍ដោយដកស្រង់ពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសឡាវថា កាលពីថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលស្រុកសៀងខ (Xiangkho) ខេត្តហ៊ួផាន់ (Houphann) ប្រទេសឡាវ ជាប់ប្រទេសវៀតណាម បានចេញសេចក្តីប្រកាសមួយស្តីការហាមបុគ្គលិករដ្ឋទាំងអស់មិនឱ្យទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងម៉ោងធ្វើការ។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងមូលដ្ឋាននិងសេចក្តីសម្រេចរបស់អង្គប្រជុំគណៈកម្មាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវរបស់រដ្ឋបាលស្រុកចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ និងចុះហត្ថលេខាដោយអភិបាលស្រុក។ ខ្លឹមសារមួយចំនួននៃសេចក្តីប្រកាសនេះរួមមាន៖
១. បុគ្គលិករដ្ឋទាំងអស់ដូចជា គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងកម្លាំងនគរបាល និងបុគ្គលិកសហគ្រាសរដ្ឋទាំងអស់មិនត្រូវទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងថ្ងៃឬក្នុងម៉ោងធ្វើការ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង៤ល្ងាច។
២. អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងបានលុះត្រាតែមានពិធីទទួលភ្ញៀវគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋបាលស្រុកទាំងក្នុងស្រុកនិងបរទេស និងក្នុងថ្ងៃសំខាន់របស់បក្ស និងថ្ងៃបុណ្យជាតិប៉ុណ្ណោះ ប៉ុន្តែត្រូវសុំការឯកភាពពីការិយាល័យនយោបាយស្រុកជាមុន។
៣. ប្រសិនបើបុគ្គលិករដ្ឋណាម្នាក់នៅតែល្មើសបំពាននឹងត្រូវទទួលទោស។
៤. សម្រាប់បុគ្គលិករដ្ឋទាំងអស់ដូចជា គ្រូបង្រៀន សមាជិកបក្ស យោធា នគរបាល និងបុគ្គលិកសហគ្រាសរដ្ឋត្រូវតែអនុវត្តតាមសេចក្តីប្រកាសនេះយ៉ាងតឹងរ៉ឹង។
៥. ឱ្យគ្រប់ប្រធានអង្គភាពស្ថាប័នទាំងអស់ចំណុះស្រុក អង្គភាពការពារជាតិ ការពារសន្តិសុខ មេបញ្ជាការវរការពារព្រំដែន នាយកសាលា នាយកសហគ្រាសរដ្ឋត្រូវអ្នកតាមដានចំពោះបុគ្គលិកក្រោមឱវាទរបស់ខ្លួនក្នុងអង្គភាពស្ថាប័ននីមួយៗយ៉ាងជិតស្និទ្ធ។
៦. សេចក្តីប្រកាសនេះត្រូវបានអនុវត្តន៍សម្រាប់តែក្នុងតំបន់ភូមិសាស្ត្រដែលគ្រប់គ្រងរបស់ស្រុកសៀងខ ខេត្តហ៊ួផាន់ ប៉ុណ្ណោះ និងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់អភិបាលស្រុកនេះតទៅ។
ប្រភពបានបន្តថា បន្ទាប់ពីការចេញផ្សាយសេចក្តីប្រកាសនេះ ត្រូវបានមជ្ឈដ្ឋានប្រជាជននិងបណ្តាញសង្គមឡាវជាច្រើនបានបង្ហាញការសាទរនិងបង្ហាញការរិះគន់ជាច្រើននៅលើបណ្តាញសង្គមអនឡាញឡាវ និងបានចោទជាសំណួរថា តើកាលពីពេលកន្លងទៅមានន័យថា បុគ្គលិករដ្ឋក្នុងស្រុកមួយនេះទទួលទានតែគ្រឿងស្រវឹងក្នុងម៉ោងរដ្ឋបាលមែនទេ?
សូមបញ្ជាក់ថា ភូមិសាស្ត្រស្រុកសៀងខ (Xiangkho) មានទីតាំងស្ថិតនៅតាមជើងភ្នំខ្ពស់នៅភាគខាងជើងនៃខេត្តហ៊ួផាន់ (Houphann)របស់ប្រទេសឡាវ ដែលមានព្រំប្រទល់ដែនជាប់នឹងខេត្ត Son La របស់ប្រទេសវៀតណាម៕
ដោយភ្នាក់ងារ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


