ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រហែលលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ ព្រោះខំដែរតែមិនបានផល
មិនដូចការអួតអាងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងឡើយ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកប្រហែលជាដកខ្លួនជាផ្លូវការ ឈប់ជួយដោះស្រាយជម្លោះនេះទៀតហើយ ព្រោះតែការខិតខំរបស់លោក មើលទៅហាក់ដូចជាគ្មានបានផលអ្វីសោះ។

ក្នុងសេចក្តីរាយការណ៍របស់ Reuters, តាមពិតទៅ លោកត្រាំ បង្ហាញបំណងបែបនេះតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ពោលគឺក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប៉ុន្តែទើបត្រូវសារព័ត៌មានទម្លាយកាលពីថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ប៉ុណ្ណោះ។
អំឡុងការសន្ទនានោះ លោកត្រាំ ត្រូវគេរាយការណ៍ថា មានការភ្ញាក់ផ្អើលដែលពូទីនមិនព្រមបន្ទន់ជំហរផ្លាស់ប្តូរលក្ខខណ្ឌខ្លះ ដើម្បីដោះស្រាយវិបត្តិ ពោលគឺរុស្ស៊ីនៅតែរឹងទទឹងថា បើអ៊ុយក្រែន ចង់បានសន្តិភាពប្រកបដោយនិរន្តរភាព ទីក្រុងកៀវត្រូវតែធានាអព្យាក្រឹតភាព ភាពគ្មានយោធា លុបបំបាត់លទ្ធិណាស៊ីនិយមសម័យថ្មី និងត្រូវទទួលស្គាល់ទឹកដីថ្មីដែលរុស្ស៊ីដណ្តើមបាន។

សេចក្តីរាយការណ៍នេះកើតឡើងស្របពេលលោកត្រាំ ខឹងសម្បានឹងលោកពូទីន ថែមទាំងហៅប្រធានាធិបតីរុស្ស៊ីថាជាមនុស្សឆ្កួត ព្រោះការវាយប្រហារអ៊ុយក្រែន មិនដកដៃសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់។
លើសពីនេះ ត្រាំ ក៏គំរាមដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើធម៌ក្តៅ ដោយដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើលបំផុត។ មិនត្រឹមប៉ុណ្ណឹង ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ហើយថា ប្រសិនបើ ពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូលមែននោះ រុស្ស៊ីនឹងដួលរលំ ជាក់ជាមិនខាន។

នេះមិនមែនទើបលើកដំបូងឡើយ ដែលត្រាំ បង្ហើបចង់ដកខ្លួនចេញឈប់ជួយដោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ពោលគឺកាលពីខែមេសា ប្រមុខសេតវិមាន ក៏ប្រកាសចង់ដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួល ស្វែងរកសន្តិភាពដែរ បើមើលទៅរឿងនេះពិបាកពេក ដោះស្រាយមិនចេញ។
ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយការអះអាងនោះ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គំរាមថា ប្រទេសអ៊ុយក្រែននឹងខ្ទេចឆាប់ៗ បើសិនជាមិនព្រមចូលតុចរចាជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមប្រើធម៌ក្តៅ ដោយដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


