ព័ត៌មានអន្ដរជាតិ
វិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅហ្គាហ្សា ខណៈប្រជាជនបន្តស្លាប់ដោយការបាញ់ផ្លោងនិងអត់អាហារ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែឧសភានេះ ត្រឹមរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច១០នាក់ដែលកំពុងស្វែងរកជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងរាប់សិបនាក់ទៀតរងរបួស។

ប្រព័ន្ធផ្សព្វផ្សាយអាជ្ញាធរប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា បានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលប្រមូលផ្តុំគ្នានៅកន្លែងចែកចាយជំនួយដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្គាហ្សាដ៏ចម្រូងចម្រាសគាំទ្រដោយសហរដ្ឋអាមេរិក (GHF) ។ អង្គការមនុស្សធម៌ រួមទាំងអង្គការសហប្រជាជាតិ បានរិះគន់យ៉ាងខ្លាំងចំពោះការចែកចាយជំនួយដែលដឹកនាំ ដោយ អង្គការ GHF ដោយលើកហេតុផលថា ភ្នាក់ងារដែលបានបង្កើតឡើងគួរតែត្រូវបានអនុញ្ញាតឱ្យចែកចាយជំនួយដោយគ្មានការជ្រៀតជ្រែកពីអ៊ីស្រាអែល។
វិបត្តិមនុស្សធម៌បានវិវឌ្ឍកាន់តែអាក្រក់ធ្ងន់ធ្ងរ ដោយមានជនជាតិប៉ាឡេស្ទីនយ៉ាងតិច៦៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃពុធតែមួយ។ លើសពីនេះមកដល់ពេលនេះមានតែមន្ទីរពេទ្យចំនួន ១៧ប៉ុណ្ណោះដែលនៅតែដំណើរការដោយផ្នែក ខណៈដែលការខ្វះខាតថ្នាំ និងអុកស៊ីហ្សែននៅតែបន្តកើតមាន។

ទន្ទឹមនឹងនេះក៏មានការអំពាវនាវឱ្យមានបទឈប់បាញ់ និងការវិលត្រឡប់ទៅផ្តល់ជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិ ឲ្យបានកាន់តែខ្លាំងឡើងវិញ។ មន្ត្រីអង្គការសហប្រជាជាតិ ទីភ្នាក់ងារផ្តល់ជំនួយ និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយចំនួនបានថ្កោលទោសការរឹតត្បិតសិទ្ធិមនុស្សធម៌របស់អ៊ីស្រាអែល។
លក្ខខណ្ឌដ៏មានសក្តានុពលមួយសម្រាប់បទឈប់បាញ់រវាងក្រុមហាម៉ាស់ និងបេសកជនអាមេរិកមួយរូបបានលេចចេញឡើង ដោយអំពាវនាវឱ្យអ៊ីស្រាអែលដកខ្លួនចេញ និងការទទួលបានជំនួយដែលមិនមានការរឹតបន្តឹង។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលរាល់ការដកខ្លួនរយៈពេលវែង ដោយទទូចឱ្យបន្តវត្តមានយោធានៅក្នុងតំបន់ហ្គាហ្សា។
ស្របពេលដែលភាពអត់ឃ្លានរីករាលដាល និងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយត្រូវបានរាំងខ្ទប់ដោយអ៊ីស្រាអែល គ្រោះមហន្តរាយមនុស្សធម៌របស់តំបន់ហ្គាហ្សាដែលមានមនុស្សជាង២លាននាក់កាន់តែអាក្រក់ទៅៗ ដោយមិនមានការបញ្ចប់ច្បាស់លាស់ចំពោះអំពើហិង្សា ឬការបិទខ្ទប់របស់អ៊ីស្រាអែលនោះទេ ខណៈចាប់តាំងពីជម្លោះបានកើនឡើងក្នុងខែតុលា ឆ្នាំ ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ៥៤០០០ នាក់ត្រូវបានសម្លាប់ និងជាង ១២៣០០០ នាក់បានរងរបួស៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


