ព័ត៌មានអន្ដរជាតិ
ប្រេសិតអាមេរិក៖ «ពូទីន និយាយត្រូវ រឿងថា លោកខាងលិច ខ្ចីដៃអ៊ុយក្រែន វាយរុស្ស៊ី»
ប្រេសិតអាមេរិកលោក Keith Kellogg បានបញ្ជាក់ច្បាស់ៗថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពិតជានិយាយត្រូវមែនលើរឿងដែលថា ជម្លោះនៅអ៊ុយក្រែនគឺជាសង្គ្រាមដែលប្រទេសលោកខាងលិច ខ្ចីដៃអ៊ុយក្រែន មកវាយរុស្ស៊ី។

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យទី១ខែមិថុនាឆ្នាំ២០២៥ ដោយអះអាងថា សម្តីលោកពូទីនដែលថា នេះជាសង្គ្រាមខ្ចីដៃគឺជាការពិត ព្រោះវាអ៊ីចឹងមែន។
ស្របពេលជាមួយគ្នានោះ លោក Kellogg ក៏បន្ទោសចំៗទៅអធិការបតីអាល្លឺម៉ង់ Friedrich Merz ផងដែរ ដែលបញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅតាមរយៈការបើកភ្លើងបៃតងឲ្យអ៊ុយក្រែន យកអាវុធអង្គការណាតូ បាញ់ចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ប្រេសិតអាមេរិក នៅតែមានក្តីសង្ឃឹមយ៉ាងមុតមាំទៅលើកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីបញ្ចប់ភ្លើងសង្គ្រាមដ៏សន្ធោសន្ធៅនេះ។

លោក Kellogg ហាក់ដូចជាបង្ហាញទំនោរទៅកាន់ខាងរុស្ស៊ីច្រើន ដោយសូម្បីមុននេះ លោកក៏បានឲ្យដឹងផងដែរថា ក្តីបារម្ភរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ទាក់ទងនឹងការពង្រីកខ្លួនបន្ថែមទៅភាគខាងកើតរបស់អង្គការណាតូគឺរឿង «ត្រឹមត្រូវសមហេតុផល» ហើយ។
លោកសង្កត់ធ្ងន់ថា «ការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែននាពេលនេះ មិនស្ថិតក្រោមការពិចារណានោះទេ បើទោះជារដ្ឋសមាជិកណាតូមួយចំនួនបង្ហាញការកក់ទុកសមាជិកភាពឲ្យអ៊ុយក្រែនក៏ដោយ។ យើងបាននិយាយថា ចំពោះយើងការដែលអ៊ុយក្រែនចូលក្នុងអង្គការណាតូមិនមែនជារឿងត្រូវពិភាក្សាឡើយ ហើយយើងមិនមែនជាប្រទេសតែមួយគត់ដែលនិយាយបែបនេះទេ – អ្នកដឹងទេថា ខ្ញុំអាចរាយឈ្មោះប្រទេសចំនួន៤ផ្សេងទៀតនៅក្នុងណាតូ ហើយវាត្រូវការ ៣២សំឡេង ក្នុងចំណោមប្រទេសទាំង៣២ ដើម្បីអនុញ្ញាតឲ្យអ្នកចូលទៅក្នុងណាតូ»។
តាមការបញ្ជាក់ពីលោក Kellogg, អាមេរិកនឹងបើកចំហពិភាក្សាអំពីការទាមទាររបស់រុស្ស៊ី សម្រាប់ការមិនពង្រីកខ្លួនរបស់ណាតូ ដើម្បីប្រើជាលក្ខខណ្ឌចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោកបន្តថា លោក ត្រាំ មានឆន្ទៈក្នុងការពិចារណាផ្តល់ការធានាជាលាយលក្ខណ៍អក្សរដល់រុស្ស៊ី មិនត្រឹមតែហាមឃាត់អ៊ុយក្រែនចូលណាតូប៉ុណ្ណោះទេ គឺថែមទាំងប្រទេសផ្សេងៗទៀតដូចជា ហ្សកហ្ស៊ី និង ម៉ុលដាវី ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


