Connect with us

ព័ត៌មានអន្ដរជាតិ

របបយោធាមីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោត​ដោយ​​រំលង​​តំបន់​​​​ដែលមានសង្គ្រាមស៊ីវិល​

បានផុស

នៅ

របបយោធាមីយ៉ាន់ម៉ា​គ្រប់គ្រង​​ដោយ​​ ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង បាន​ប្រកាសផែនការរៀបចំការបោះឆ្នោតនៅក្នុងក្រុងចំនួន ២៦៧ ក្នុងចំណោមក្រុង​និង​តំបន់​​ ចំនួន៣៣០ របស់ប្រទេសនៅត្រឹមខែធ្នូ ឬខែមករា ដោយផ្អែក​តាម​លក្ខខណ្ឌសន្តិសុខរបស់​ក្រុង​នីមួយៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Irrawaddy កាលពីថ្ងៃទី០៩ខែមិថុនា។

ប្រជាជន​មីយ៉ាន់ម៉ា​ចូលរួម​ការបោះឆ្នោត​កន្ងងមក។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) របស់​ប្រទេស​​​នេះ​ ដែលត្រូវបានគ្រប់គ្រងដោយរបបយោធារបស់​មីយ៉ាន់ម៉ា បាននិយាយថា ការបោះឆ្នោតនាពេលខាងមុខនឹងប្រើប្រាស់ប្រព័ន្ធបោះឆ្នោតចំនួនពីរ គឺថា បេក្ខជនមួយចំនួននឹងឈ្នះដោយទទួលបានសំឡេងភាគច្រើននៅក្នុងតំបន់របស់ពួកគេ ខណៈដែលអ្នកផ្សេងទៀតនឹងត្រូវបានជ្រើសរើសដោយ​ផ្អែកលើភាគរយទាំងមូលនៃសន្លឹកឆ្នោតដែលគណបក្សរបស់ពួកគេទទួលបាន។

UEC ក៏បាននិយាយថា ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចនឹងត្រូវបានដាក់​ឲ្យ​ដំណើរ​ការ​ ទោះបីជាព័ត៌មានលម្អិតអំពី​របៀបដែលវានឹងដំណើរការមិនត្រូវបានពន្យល់ច្បាស់លាស់ក៏ដោយ។

ទោះយ៉ាងណាក៏ដោយ ដោយមានក្រុង និង​តំបន់ ជាង ១៤០ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតស៊ូ​ប្រឆាំង និង ៧៩ កំពុង​ជួបប្រទះជម្លោះយ៉ាង​សកម្ម មនុស្សជាច្រើនបានចោទសួរពីលទ្ធភាព និងភាពស្របច្បាប់នៃការបោះឆ្នោត។ មានតែគណបក្សចំនួន៥៤ ប៉ុណ្ណោះដែលត្រូវបានអនុម័ត ជាចម្បងគណបក្សដែលចងសម្ព័ន្ធភាពជាមួយរបបយោធា ខណៈដែល​គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដ៏ពេញនិយមដែលបានឈ្នះការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានរំលាយ ហើយមេដឹកនាំរបស់ខ្លួនត្រូវបានចាប់ដាក់គុក។

​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​ដឹកនាំ​យោធា​។ រូបភាព៖ Reuters

អ្នករិះគន់ រួមទាំងរដ្ឋាភិបាលរួបរួមជាតិ (NUG) បណ្តាប្រទេសលោកខាងលិច និងប្រជាជនមីយ៉ាន់ម៉ាភាគច្រើន បានច្រាន​ចោលការបោះឆ្នោតនេះ ដោយលើក​ឡើង​​​ថា ជា​ការ​បោះឆ្នោត​ក្លែងបន្លំដែលមានគោលបំណងធ្វើឱ្យមានភាពស្របច្បាប់នៃការកាន់អំណាចរបស់របបយោធា។

ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានស្នើឱ្យរដ្ឋាភិបាលយោធាបញ្ឈប់អំពើហិង្សានៅក្នុងប្រទេស​មីយ៉ាន់ម៉ា ជាជាងប្រញាប់ប្រញាល់រៀបចំការបោះឆ្នោត។ ប៉ុន្តែរបបយោធានិយាយថា ខ្លួនមានការគាំទ្រពីប្រទេសមួយចំនួន​ដូចជា ចិន រុស្ស៊ី និងប្រទេសមួយចំនួនទៀត៕

​ប្រជាជាន​ជន​មីយ៉ាន់​ម៉ាតម្រង់​ជួរ​​ឈរចាំវេន​​​បោះឆ្នោតក្នុង​ពេលកន្លង​មក​។ រូបភាព៖ Reuters

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

របបយោធាមីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោត​ដោយ​​រំលង​​តំបន់​​​​ដែលមានសង្គ្រាមស៊ីវិល​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ្នកជំនាញថៃបារម្ភពីការបិទ SME និង​ការពិបាក​រក​ការងារធ្វើរបស់និស្សិតទើប​រៀនចប់

សន្តិសុខសង្គម១៥ នាទីutes មុន

បុគ្គលដែលពាក់ឯកសណ្ធានកងទ័ព បង្ហោះព័ត៌មានមិនពិត ជាសកម្មជនគណបក្សប្រឆាំង និងកំពុងរស់នៅប្រទេសថៃ

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត បង្ហាញការប្ដេជ្ញាចិត្តរបស់កម្ពុជាដើម្បីពង្រឹងសមត្ថភាពជាតិក្នុងកិច្ចការពារមហាសមុទ្រ

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម