ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រាប់ថា អ៊ុយក្រែន-អាមេរិកឈានដល់កិច្ចព្រមព្រៀងដ្រូនដ៏ធំមួយ
លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀង «ដ៏ធំមួយ» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផលិតកម្មដ្រូន (យន្តហោះគ្មានមនុស្សបើក) ដែលជាការជំរុញដ៏សំខាន់ដល់សមត្ថភាពដែនអាកាសរបស់ទីក្រុងកៀវ។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី៦ខែកក្កដារបស់ទីភ្នាក់ងារព័ត៌មាន Anadolu លោក ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាកាលពីសប្ដាហ៍មុន រវាងក្រសួងការពារជាតិអ៊ុយក្រែន និងក្រុមហ៊ុន«ឈានមុខ»មួយរបស់សហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់ដ្រូនរាប់សិបម៉ឺនគ្រឿង នៅឆ្នាំ២០២៥នេះ ជាមួយនឹងផែនការបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ។ កិច្ចព្រមព្រៀងនេះក៏ផ្តល់អាទិភាពដល់ការអភិវឌ្ឍដ្រូនស្ទាក់ចាប់ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់សត្រូវផងដែរ។
ដោយសំដៅលើការសន្ទនានាពេលថ្មីៗនេះជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោក ហ្សេលេនស្គី បានពណ៌នាថា វា«ប្រហែលជាការសន្ទនាដ៏ល្អបំផុតដែលយើងធ្លាប់មានកន្លងមក ហើយមានផ្លែផ្កាខ្លាំងណាស់»។ លោកបានបន្ថែមថា ពួកគេក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារអាកាសផងដែរ ក្នុងអំឡុងពេលនៃការហៅទូរសព្ទ។
សូមជម្រាបថា កិច្ចព្រមព្រៀងនេះ កើតឡើងនៅពេលដែលរុស្ស៊ីបន្តការវាយប្រហារដោយដ្រូន និងមីស៊ីលជាប្រចាំថ្ងៃលើទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ដោយលោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ការផលិតដ្រូនស្ទាក់ចាប់ នឹងក្លាយជាអាទិភាពកំពូលក្នុងការទប់ទល់នឹងការវាយប្រហារពីក្រុងមូស្គូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


