ព័ត៌មានអន្ដរជាតិ
ប៉ូលិសម្នាក់ជួយការពារអ្នកតវ៉ាត្រូវកម្លាំងយោធាមីយ៉ាន់ម៉ាបាញ់ស្លាប់
ប៉ូលិសម្នាក់ដែលនៅកន្លែងកូដកម្មបានជួយការពារអ្នកតវ៉ាពីការបង្ក្រាបរបស់របបយោធាមីយ៉ាន់ម៉ាត្រូវបានបាញ់ស្លាប់ក្នុងទីប្រជុំជន Tamu នៅតំបន់ Sagaing នៅថ្ងៃ សុក្រម្សិលមិញ។
កម្លាំងសន្តិសុខបានបើកការបាញ់រះទៅលើអ្នកស្រុកនៅជិតស្ថានីយ៍ពន្លត់អគ្គីភ័យនៅ Nan Phar Lone Ward ក្នុងទីប្រជុំជន Tamu វេលាម៉ោង២:៣០នាទីព្រឹកកាលពីថ្ងៃសុក្រ។ ពេលនោះ បុរសឈ្មោះ Kin Kin ជាប៉ូលិសជនជាតិភាគតិច Chin បាននៅកន្លែងតវ៉ាដែលប្រឆាំងនឹងរបបយោធា ក៏ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់នៅពេលគាត់បានជួយការពារអ្នកស្រុកពីការវាយប្រហារ។

អ្នកស្រុក Tamu ម្នាក់បាននិយាយថា ៖«យើងមិនទាន់អាចយកសពគាត់បាននៅឡើយទេ។ ទាហាបានដាក់ពង្រាយកម្លាំងនៅស្ថានីយ៍ពន្លត់អគ្គីភ័យ ហើយពួកគេមានចេតនាទុកសពរបស់គាត់នៅខាងក្រៅស្ថានីយ៍ពន្លត់អគ្គីភ័យ ដូច្នេះពួកគេអាចបាញ់នរណាម្នាក់ដែលទៅយកសព។ យើងបានឮថា ប៉ូលិស និងទាហានក៏បានរបួសក្នុងការប៉ះទង្គិចនោះដែរ តែយើងនៅតែមិនអាចបញ្ជាក់បាន»។
អ្នកស្រុកនិយាយថា មនុស្សពីរបានកំពុងបាត់ខ្លួនពីការបង្ក្រាបនោះ។
ប៉ូលិស Kin Kin ជាមនុស្សទី២ដែលត្រូវបានសម្លាប់នៅ Tamu ដោយរបបយោធា។ អ្នកស្រុក Tamu ម្នាក់បានស្លាប់កាលពីថ្ងៃទី២៦ ខែមីនា មួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានកម្លាំងសន្តិសុខបាញ់ត្រូវ។
មនុស្ស៣នាក់ដែលបានរបួសក្នុងការបាញ់ប្រហារជាមួយគ្នានោះទទួលបានការព្យាបាលនៅ Imphal ក្នុងប្រទេសឥណ្ឌា និងលែងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយ។
បុរស Gurkha ម្នាក់ដែលធ្វើការជាសន្តិសុខយាមឯការដ្ឋានមួយកន្លែងនៅ Tamu ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្តែរហូតដល់ពេលនេះមិនដឹងថា គាត់ត្រូវគេទុកនៅកន្លែងណាទេ។
ទោះបីជាការប្រើប្រាស់កម្លាំងបង្ក្រាបដែលបណ្តាលឲ្យស្លាប់របស់កម្លាំងសន្តិសុខ និងការគំរាមចាប់ខ្លួន ក៏អ្នកស្រុក Tamu នៅតែចេញតវ៉ានៅតាមផ្លូវនៅថ្ងៃសុក្រម្សិលមិញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


