ព័ត៌មានអន្ដរជាតិ
អស់ពីរឿងអាស្រូវស្រីស្នេហ៍ ឥលូវ ថៃ ផ្ទុះរឿងព្រះសង្ឃប្រើហិង្សាលើកូននេន ផ្អើលចំណុះជើងវត្ត
បន្ទាប់ពីព្រះសង្ឃជាន់ខ្ពស់និងស្រីស្នេហ៍បង្កការភ្ញាក់ផ្អើលមិនទាន់សោះស្រាយចប់ផង ពេលនេះប្រទេសថៃកំពុងតែជួបរឿងរ៉ាវថ្មីមួយទៀត ដោយបែកធ្លាយឃ្លិបព្រះសង្ឃនៅខេត្តឈុនបុរីធ្វើទារុណកម្មលើសង្ឃចំណូលថ្មី និងកូននេនតូចៗ ដូចជាទាសករ រហូតពលរដ្ធទាមទារឲ្យរកយុត្តិធម៌។

យោងតាមទំព័រ Survive កាលពីថ្ងៃទី២១ ខែកក្កដា បានបង្ហោះនូវឃ្លិបមួយដោយលាតត្រដាងការពិតនៅពីក្រោយការធ្វើទារុណកម្មលើព្រះសង្ឃមួយក្រុមនៅតំបន់ភាគខាងកើត។ ក្រុមសង្ឃចំណូលថ្មីដែលទើបចូលមកស្នាក់អាស្រ័យក្នុងវត្ត ត្រូវសង្ឃចាស់ៗដែលជារៀមច្បង ធ្វើបាបលើរាងកាយដោយបង្ខំឲ្យដេកផ្កាប់មុខ ហើយវាយនឹងដំបងផ្តៅដ៏ធំមួយយ៉ាងធ្ងន់ធ្ងរ ដោយសារតែមកសូត្រធម៌យឺតពេល។
យ៉ាងណា តាមរយៈឃ្លិបដដែលនោះបានសរសេរខេបសិនយ៉ាងវែងអន្លាយថា ព្រះសង្ឃជំទង់ជាពិសេសកូននេនជាកូនក្មេង បើបង្រៀនគេយឺតៗគេនឹងយល់ ការប្រើអំពើហិង្សាមិនមែនជាវិធីត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានោះទ។ ព្រះសង្ឃក្មេងៗក្រោកពីម៉ោង ៤ ទៀបភ្លឺ ត្រូវគេវាយជាប្រចាំ ព្រោះមានកំហុសតិចតួច ខ្លះសូត្រធម៌ពេលព្រឹកយឺត ខ្លះបោសហើយភ្លេចរើសសំរាមជាដើម ដែលសុទ្ធតែជារឿងធម្មតា ដែលប្រាប់បានទាំងអស់។
ទោះជាយ៉ាងណា បន្ទាប់់ពីទទួលបានរបាយការណ៍ភ្លានៗ ស្នងការនគរបាលខេត្តឈុនបុរី លោក Aphinya Chomphumas អគ្គនាយកនៃនាយកដ្ឋានកិច្ចការកុមារ និងយុវជន – ប្រធានជម្រកកុមារ និងគ្រួសារខេត្តឈុនបុរី និងជាប្រធានការិយាល័យពុទ្ធសាសនាខេត្ត ដើម្បីសុំជំនួយក្នុងការស៊ើបអង្កេតការពិត និងចាត់វិធានការតាមផ្លូវច្បាប់ ហើយថា ការវាយធ្វើបាបបែបនេះមិនមែនជាមេរៀនទេ វាជាការបំពានលើរាងកាយក្មេងច្បាស់ណាស់។

មួយរយៈនេះថៃហាក់ក្រពុលមុខរឿងចៅអធិការវត្តនិងស្រីស្នេហ៍នៅមិនទាន់ដោះស្រាយចប់ទេ ហើយក៏កំពុងពន្លឿនការស៊ើបអង្កេតផងដែរ ស្របពេលដែលរឿងអាស្រូវប្រើហិង្សាលើព្រះសង្ឃចំណូលថ្មីបាននិងកំពុងតែកក្រើកសារជាថ្មីក្នុងស្ថាប័នពុទ្ធសាសនាក្នុងប្រទេស។ ជាពិសេសពាក់ព័ន្ធនឹងព្រះសង្ឃជាន់ខ្ពស់ បាននាំឥទ្ធិពលអវិជ្ជមានធ្វើឲ្យមានការរង្គោះរង្គើយ៉ាងខ្លាំង នូវទំនុកចិត្តរបស់សាធារណជន និងបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម វប្បធម៌ និងសាសនារបស់ប្រទេសថៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជនលួចវាយទាហានខ្មែរហើយរត់ ជាប់គុកតែ១៥ថ្ងៃ និងពិន័យប្រាក់តិចតួចប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


