ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិត២រូប និងឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសថៃ បានឆ្លងកូវីដ-១៩ នៅថៃ
នាយកមន្ទីរសុខាភិបាលខេត្ត Khon Kaen លោកវេជ្ជបណ្ឌត Somchaichote Piyawachwela បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃអាទិត្យថា វេជ្ជបណ្ឌិត២រូបធ្វើការនៅនាយកដ្ឋានវះកាត់ផ្នែកមហាវិទ្យាល័យវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Srinagarind របស់សាកលវិទ្យាល័យ Khon Kaen បានឆ្លងកូវីដ-១៩។
លោកវេជ្ជបណ្ឌិតទាំងពីរនាក់ជាអ្នកឆ្លងទី១៥ និងទី១៦ នៅខេត្ត Khon Kaen ។

លោកវេជ្ជបណ្ឌិត Somchaichote និយាយថា អ្នកឆ្លងទី១៥អាយុ២៦ឆ្នាំបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី២ ខែមេសា។ គាត់បាននិយាយពីពេលវេលាតាមដានគឺ គាត់បានញាំអាហារ និងដើរទិញឥវ៉ាន់នៅហាងមួយកន្លែង បន្ទាប់មកគាត់បានទៅផ្ទះ ហើយក៏វិលត្រឡប់មកធ្វើការវិញនៅនាយកដ្ឋានវះកាត់ដែលជាកន្លែងបានជួបក្រុមវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ និងអ្នកជំងឺជាច្រើន។
ចំណែកអ្នកឆ្លងទី១៦អាយុ២៥ឆ្នាំក៏ធ្វើការនៅនាយកដ្ឋានវះកាត់ដែរ។ គាត់បានជិតស្និទ្ធជាមួយក្រុមវេជ្ជបណ្ឌិតជាច្រើន ជួបបុគ្គលិកពេទ្យ និងអ្នកជំងឺជាច្រើន ហើយក៏បានធ្វើដំណើរទៅទីក្រុងបាងកកថែមទៀត។
លោកវេជ្ជបណ្ឌិត Somchaichote បន្ថែមថា ជាពិសេសទៀតនោះ វេជ្ជបណ្ឌិតទាំងពីរនាក់បានចូលរួមក្នុងការប្រគំតន្ត្រីមួយនៅខេត្ត Khon Kaen ប៉ុន្តែគាត់មិនបាននិយាយពីកាលបរិច្ឆេទ និងពេលវេលាជាក់នៃសកម្មភាពរបស់ពួកគាត់ទេ។
មន្ទីរពេទ្យ Srinagarind Hospital ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយនិយាយថា ដោយសារតែមានបុគ្គលិកពេទ្យខ្លះបានឆ្លងជំងឺកូវីដ-១៩ ហើយបុគ្គលិកពេទ្យជាច្រើនបានផ្អាកធ្វើការ ដូច្នេះលទ្ធភាពផ្តល់សេវាព្យាបាលរបស់មន្ទីរពេទ្យមានកំណត់។
លោកវេជ្ជបណ្ឌិត Pongsak Kiatchusakul នាយកមន្ទីរពេទ្យ Srinagarind Hospital បាននិយាយថា ក្រុមគ្រូពេទ្យ និងអ្នកជំងឺដែលបានទំនាក់ទំនងជាមួយលោកវេជ្ជបណ្ឌិត២រូបដែលបានឆ្លងកូវីដ-១៩ ពីថ្ងៃទី២២ ខែមីនា ដល់ទី២ ខែមេសា ត្រូវទៅធ្វើតេស្ត និងធ្វើចត្រាឡីស័ក។

មុននេះមួយថ្ងៃឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសថៃ លោក Kazuya Nashida បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ ប៉ុន្តែលោកមិនបាននិយាយលំអិត។
ក្រសួងការបរទេសបានបញ្ជាក់ថា ឯកអគ្គរាជទូតបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ហើយសុខភាពរបស់លោកល្អប្រសើរហើយ។
ក្រសួងការបរទេសជប៉ុនបញ្ជាក់ថា ៖«បុគ្គលិកដែលសង្ស័យទំនាក់ទំនងជាមួយឯកអគ្គរាជទូតគឺត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាព»។
មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃបាននិយាយថា នៅថ្ងៃអាទិត្យម្សិលមិញ មានករណីឆ្លងកូវីដ-១៩ចំនួន៩៦នាក់ ក្នុងនោះមាន ជនជាតិជប៉ុន៣នាក់ដែរ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលំអិតពាក់ព័ន្ធនឹងជប៉ុនទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


