ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ជិតសម្រេចបានការផលិតមីស៊ីលបាលិស្ទិកដោយខ្លួនឯងហើយ
នៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃទី៣០ខែកក្កដា រដ្ឋមន្ត្រីការពារជាតិដែលទើបតែងតាំងថ្មីលោក Denis Shmyhal បានឲ្យដឹងថា អ៊ុយក្រែនជិតឈានដល់ការទទួលបានប្រព័ន្ធមីស៊ីលបាលិស្ទិកផ្ទាល់ខ្លួនហើយ។

លោក Shmyhal បានប្រាប់ថា «ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសរួចហើយថា អ៊ុយក្រែននឹងមានមីស៊ីលបាលិស្ទិកផ្ទាល់ខ្លួន។ យើងជិតសម្រេចវាបានមែនទែនហើយ។ នោះហើយជាអ្វីដែលខ្ញុំអាចនិយាយជាសាធារណៈអំពីបញ្ហានេះ»។
លោក Shmyhal ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃទី១៧ខែកក្កដា បន្ទាប់ពីការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការរុះរើរដ្ឋាភិបាលដ៏ធំមួយ ដែលបានរៀបចំឡើងដើម្បីពង្រឹងភាពជាអ្នកដឹកនាំក្នុងសម័យសង្គ្រាមរបស់អ៊ុយក្រែន និងពន្លឿនផលិតកម្មអាវុធក្នុងស្រុក។
ការផ្លាស់ប្តូរឆ្ពោះទៅរកសមត្ថភាពមីស៊ីលបាលិស្ទិកនេះ កើតឡើងនៅពេលដែលទីក្រុងកៀវ បន្តពង្រឹងសក្តានុពលវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។ កាលពីខែមិថុនា អតីតអនុរដ្ឋមន្ត្រីការពារជាតិលោក Anatoliy Klochko បានលើកឡើងពីវឌ្ឍនភាពដ៏សំខាន់ ដោយបញ្ជាក់ថា សាធារណជននឹងឮ «សេចក្តីថ្លែងការណ៍សំខាន់ៗជាច្រើនបន្ថែមទៀត» ក្នុងពេលឆាប់ៗនេះ ខណៈដែលអ៊ុយក្រែនមាន«វឌ្ឍនភាពខ្លាំង»លើការអភិវឌ្ឍមីស៊ីលបាលិស្ទិក។
ការអភិវឌ្ឍមីស៊ីលបាលិស្ទិកដែលផលិតក្នុងស្រុក នឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីកាន់កាប់ដោយរុស្ស៊ី និងហេដ្ឋារចនាសម្ព័ន្ធយោធា ដោយមិនពឹងផ្អែកលើប្រព័ន្ធផ្គត់ផ្គង់ពីបរទេស ដែលភាគច្រើនមកជាមួយការរឹតបន្តឹងលើការប្រើប្រាស់។ សមត្ថភាពថ្មីនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ សម្រាប់ការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី និងការកែលម្អឥទ្ធិពលយោធារបស់អ៊ុយក្រែន។
មីស៊ីល Hrim-2 ដែលស្ថិតក្នុងការអភិវឌ្ឍជាច្រើនឆ្នាំមកហើយនោះ ត្រូវបានគេជឿថាជាផ្នែកដ៏សំខាន់នៃកម្មវិធីសព្វាវុធរបស់អ៊ុយក្រែន។ ខណៈពេលដែលព័ត៌មានលម្អិតផ្លូវការនៅតែមានកម្រិត ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវការវាយប្រហារយ៉ាងជាក់លាក់នៅចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ ហើយការដាក់ពង្រាយ Hrim-2 នឹងអាចផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលសមរភូមិរបស់អ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


