ព័ត៌មានអន្ដរជាតិ
បេសកជនរបស់ ត្រាំ នឹងទៅពិនិត្យជំនួយនៅហ្គាហ្សា ខណៈមានការចោទប្រកាន់អ៊ីស្រាអែលប្រើយុទ្ធសាស្ត្របង្អត់អាហារ
លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅ ហ្គាហ្សា នៅថ្ងៃសុក្រនេះ ជាមួយឯកអគ្គរដ្ឋទូតលោក Mike Huckabee ដើម្បីវាយតម្លៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ ចំពេលមានការថ្កោលទោសជាអន្តរជាតិចំពោះយុទ្ធសាស្ត្របង្អត់អាហារពីអ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី០១ខែកក្កដា។

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលប្រជាជនប៉ាឡេស្ទីនជាង ១,០០០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ចាប់តាំងពីខែឧសភា ខណៈពេលដែលកំពុងស្វែងរកអាហារ ហើយច្រើនជាង ១៥០ ភាគច្រើនជាកុមារបានបាត់បង់ជីវិតដោយសារភាពអត់ឃ្លាន នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ ពាក់ព័ន្ធនឹងបញ្ហានេះប្រព័ន្ធជំនួយ GHF ដ៏ចម្រូងចម្រាស ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានស្តីបន្ទោសចំពោះការមានហេតុការណសាហាវម្តងហើយម្តងទៀត នៅកន្លែងចែកចាយអាហារ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចាត់ទុកការប្រើប្រាស់ការអត់ឃ្លានរបស់អ៊ីស្រាអែលថាជា «ឧក្រិដ្ឋកម្មសង្រ្គាម» ហើយបានអំពាវនាវឱ្យបញ្ចប់ការរឹតបន្តឹងជំនួយ និងការប្រើកម្លាំងដ៍សាហាវប្រឆាំងនឹងជនស៊ីវិល។ អង្គការសហប្រជាជាតិបានព្រមានថា គ្រោះទុរ្ភិក្សកំពុងកើតឡើងនៅតំបន់ហ្គាហ្សាបន្ថែមទៀត ខណៈដែលប្រជាជនប៉ាឡេស្ទីនជាង ៦០,០០០ នាក់បានស្លាប់ និង ១៥០,០០០ នាក់បានរងរបួសចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។
ថ្មីៗនេះ លោក ត្រាំ បានទទួលស្គាល់ភាពអត់ឃ្លាននៅតំបន់ហ្គាហ្សាជាការពិត ដែលផ្ទុយនឹងការបដិសេធរបស់អ៊ីស្រាអែល។ កំហឹងកាន់តែខ្លាំងឡើងបាននាំឱ្យប្រទេសលោកខាងលិចជាច្រើន រួមទាំងកាណាដា ព័រទុយហ្គាល់ និងចក្រភពអង់គ្លេស ប្រកាសផែនការទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន ដោយចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិជាង ១៤០ ផ្សេងទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


