ព័ត៌មានអន្ដរជាតិ
OSINT៖ ត្រឹមមួយខែកក្កដា រុស្ស៊ីប្រើដ្រូនជាង ៦ពាន់គ្រឿង សម្រុកវាយប្រហារអ៊ុយក្រែន
ប្រទេសរុស្ស៊ី បានបញ្ចេញការវាយប្រហារដោយដ្រូនក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកលើអ៊ុយក្រែន ក្នុងខែកក្កដាឆ្នាំ២០២៥ ដែលមានតួលេខសរុបរហូតដល់ ៦ ២៩៧គ្រឿង កើនឡើង ១ ៣៧៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារចារកម្មបើកចំហ OSINT។

លោក Kyle Glen អ្នកវិភាគនៅ OSINT បានឲ្យដឹងថា ការកើនឡើងនៃការវាយប្រហារនេះ បានគូសបញ្ជាក់ពីសមត្ថភាពធ្វើសង្គ្រាមដោយដ្រូនដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់រុស្ស៊ី និងជាសញ្ញានៃការកើនឡើងភាពតានតឹងថ្មីនៅលើសរភូមិសង្គ្រាម។ អ្នកវិភាគរូបនេះ បានបន្ថែមថា វាគឺជាលើកទីមួយ ដែលរុស្ស៊ីដាក់ពង្រាយដ្រូនជាង ៦ ០០០គ្រឿង ក្នុងរយៈពេលតែមួយខែ ដែលលើសពីចំនួនសរុបពីខែមករាដល់ខែតុលាឆ្នាំ២០២៤ទៅទៀត។
នៅក្នុងខែមិថុនាឆ្នាំ២០២៥ រុស្ស៊ីបានបង្កើតកំណត់ត្រាប្រចាំខែរួចមកហើយជាមួយនឹងការប្រើដ្រូនចំនួន ៥ ៤៣៨គ្រឿងដើម្បីបើកការវាយប្រហារនៅអ៊ុយក្រែន។ នេះបើយោងតាមទិន្នន័យយោធាអ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនរាយការណ៍ថា ការប្រើប្រាស់ដ្រូនប្រចាំខែរបស់រុស្ស៊ី បានកើនឡើងជាមធ្យម ៣១% នៅក្នុងខែមិថុនា និងខែកក្កដា ជាមួយនឹងកំណត់ត្រាខ្ពស់បំផុតនៃការវាយប្រហារមួយយប់ឈានដល់ដ្រូន ៧២៨គ្រឿង និងមីស៊ីល ១៣គ្រាប់ឯណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


