Connect with us

ព័ត៌មានអន្ដរជាតិ

ជើងហោះហើររបស់ United Airlines ជាងមួយពាន់ត្រូវពន្យារពេលដោយសារបញ្ហាបច្ចេកទេស

បានផុស

នៅ

ជើងហោះហើររបស់ United Airlines ជាង ១,០០០ ត្រូវបានពន្យារពេលកាលពីថ្ងៃពុធ ដោយសារបញ្ហាបច្ចេកទេសដ៏ធំមួយប៉ះពាល់ដល់ប្រព័ន្ធដ៏សំខាន់មួយមានឈ្មោះថា Unimatic ដែលជួយគ្រប់គ្រងព័ត៌មានលម្អិតនៃការហោះហើរដូចជាទម្ងន់ ពេលវេលា និងព័ត៌មានសុវត្ថិភាពផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​យន្តហោះ​ត្រូវ​ផ្អាកការហោះហើរ​នៅ​អាកាសយានដ្ឋាន​ដែល​មមាញឹក​ដូច​ជា Chicago, Denver, Newark, Houston និង San Francisco។ ជើងហោះហើរត្រូវបានពន្យារពេលជាច្រើនម៉ោង ហើយប្រហែល ៦% ត្រូវបានលុបចោល។ ទោះបីបន្ទាប់ពីបញ្ហាត្រូវបានជួសជុលនៅថ្ងៃនោះក៏ដោយ ក៏ការពន្យារពេលបានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាបញ្ហានេះមិនបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិតទេ ហើយបានសន្យាថានឹងជួយអតិថិជនទៅដល់គោលដៅរបស់ពួកគេដោយសុវត្ថិភាព។ ក្រុមហ៊ុន United Airlines បានសុំទោសអ្នកដំណើរដែលរងផលប៉ះពាល់ ហើយបានផ្តល់សំណងដូចជាថ្លៃសណ្ឋាគារនៅក្នុងករណីមួយចំនួន។ ទោះយ៉ាងណាអ្នក​ធ្វើ​ដំណើរ​មួយចំនួនបាន​សម្ដែង​ការ​ខក​ចិត្ត ដោយ​បង្ខំ​ចិត្ត​កក់​ជើង​ហោះ​ហើរ និង​កន្លែង​ស្នាក់​នៅ​ឡើង​វិញ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម