ព័ត៌មានអន្ដរជាតិ
ហេតុផលធំៗចំនួន៤ ដែល ពូទីន ជ្រើសរើសអារ៉ាប់រួម ដើម្បីធ្វើកិច្ចប្រជុំកំពូលជាមួយ ត្រាំ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ជាទីតាំងសក្តានុពលសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ អារ៉ាប់រួម ត្រូវបានគេមើលឃើញថាជាទីកន្លែងសមរម្យមួយ ដោយសារតែជំហរអព្យាក្រឹតរបស់ខ្លួនលើជម្លោះអ៊ុយក្រែន និងឋានៈរបស់ខ្លួនជាប្រទេសមិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនលោក ពូទីន។

ហេតុផលសំខាន់ៗដែល ពូទីន ជ្រើសរើសអារ៉ាប់រួម មានដូចជា៖
១. អព្យាក្រឹតភាពក្នុងសង្គ្រាមអ៊ុយក្រែន៖ មិនដូចប្រទេសលោកខាងលិចទេ អារ៉ាប់រួមមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងរក្សាទំនាក់ទំនងការទូតជាមួយភាគីទាំងពីរ។
២. មានសុវត្ថិភាពពីយុត្តាធិការ ICC៖ ដោយសារអារ៉ាប់រួមមិនមែនជាសមាជិក ICC លោក ពូទីន អាចជៀសវាងហានិភ័យផ្នែកច្បាប់បាន។
៣. តួនាទីសម្របសម្រួលដ៏លេចធ្លោ៖ អារ៉ាប់រួមបានសម្របសម្រួលការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។
៤. ទំនាក់ទំនងរុស្ស៊ី-អារ៉ាប់រួមដ៏រឹងមាំ៖ អាជីវកម្មរុស្ស៊ីប្រហែល ៤ ០០០ បានប្រតិបត្តិការនៅក្នុងប្រទេសអារ៉ាប់រួម ហើយមេដឹកនាំអារ៉ាប់លោក Mohamed bin Zayed ធ្លាប់បានទៅធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូជាច្រើនដង។
ខណៈមិនទាន់ជ្រើសរើសជាផ្លូវការនៅឡើយ ទីតាំងដែលអាចរៀបចំកិច្ចប្រជុំកំពូលនេះ មានដូចជា៖
- អារ៉ាប៊ីសាអូឌីត៖ កាលពីមុនលោក ត្រាំ បានស្នើថា អារ៉ាប៊ីសាអូឌីតជាកន្លែងជួបប្រជុំ ព្រោះប្រទេសមួយនេះផ្តល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួននៅក្នុងសង្គ្រាមអ៊ុយក្រែន។
- តួកគី/កាតា៖ ប្រទេសទាំងពីរក៏មានអព្យាក្រឹតភាពផងដែរ។
- ស្វីស៖ ប្រទេសនេះធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ពូទីន-បៃដិន ប៉ុន្តែការដែលជាសមាជិក ICC អាចធ្វើឲ្យស្មុគស្មាញដល់ដំណើរទស្សនកិច្ចរបស់លោក ពូទីន។
សូមជម្រាបថា ជំនួបលើកនេះ នឹងក្លាយជាកិច្ចប្រជុំទល់មុខលើកដំបូងរវាងប្រធានាធិបតីកាន់តំណែងរបស់ប្រទេសទាំងពីរ ចាប់តាំងពី ចូ បៃដិន និងពូទីន ជួបគ្នានៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កាលពីខែមិថុនាឆ្នាំ២០២១។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ តែងហៅខ្លួនឯងថា «ប្រធានាធិបតីសន្តិភាព» ដោយដាក់សម្ពាធសេដ្ឋកិច្ចនិងយោធា ដើម្បីដោះស្រាយជម្លោះអន្តរជាតិដែលកំពុងផ្ទុះឡើងច្រើនកន្លែង៕
ដោយ៖ ឈាង
ចុចអាន៖ ពូទីន ប្រាប់ទីតាំងមួយ ដែលស័ក្តិសមសម្រាប់រៀបចំកិច្ចប្រជុំកំពូលជាមួយ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


