ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ទីតាំងមួយ ដែលស័ក្តិសមសម្រាប់រៀបចំកិច្ចប្រជុំកំពូលជាមួយ ត្រាំ
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបង្ហើបពីទីតាំងមួយដែលស័ក្តិសមយកធ្វើជាកន្លែងរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំសេតវិមាន ដូណល់ ត្រាំ នៅសប្តាហ៍ក្រោយ ហើយនោះគឺជាប្រទេស អារ៉ាប់រួម។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT, លោកពូទីន និយាយថា៖ «រុស្ស៊ីមានមិត្តច្រើនចាំជួយ ហើយអារ៉ាប់រួមគឺជាទីតាំងដ៏សមរម្យបំផុត ណាមួយយើងមានមិត្តល្អគឺប្រធានាធិបតីអារ៉ាប់រួមនោះតែម្តង»។
ជុំវិញកិច្ចប្រជុំដែលគ្រោងទុកនេះផងដែរ, បើយោងតាមអ្នកចរចាកំពូលរបស់រុស្ស៊ីគឺលោក Kirill Dmitriev, វានឹងក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត។
វានឹងក្លាយជាកិច្ចប្រជុំទល់មុខលើកដំបូងរវាងប្រធានាធិបតីកាន់តំណែងរបស់ប្រទេសទាំងពីរ ចាប់តាំងពី ចូ បៃដិន និងពូទីន ជួបគ្នានៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កាលពីខែមិថុនាឆ្នាំ២០២១។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ តែងហៅខ្លួនឯងថា «ប្រធានាធិបតីសន្តិភាព» ដោយដាក់សម្ពាធសេដ្ឋកិច្ចនិងយោធា ដើម្បីដោះស្រាយជម្លោះអន្តរជាតិដែលកំពុងផ្ទុះឡើងច្រើនកន្លែង។
ជាពិសេស មេដឹកនាំសេតវិមានរូបនេះ ក៏ជាអ្នកជួយឲ្យសម្រេចបានបទឈប់បាញ់រវាងកម្ពុជានិងថៃផងដែរ ក្រោយពេលថៃ លើកទ័ពចូលឈ្លានពានកម្ពុជា ល្មើសច្បាប់អន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


