ព័ត៌មានអន្ដរជាតិ
Medvedev ចោទអឺរ៉ុបពីការបំផ្លាញកិច្ចប្រឹងប្រែងសន្តិភាពអ៊ុយក្រែន មុនជំនួបកំពូលពូទីន-ត្រាំ
អតីតប្រធានាធិបតី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី១០ខែសីហា បានចោទប្រកាន់មេដឹកនាំអឺរ៉ុបថាធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ខណៈដែលភាពតានតឹងបានផ្ទុះឡើងនៅមុនកិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លឌីមៀរ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រសប្ដាហ៍នេះ។

លោក Medvedev បានរិះគន់សម្ពាធពីសហភាពអឺរ៉ុប ដែលទាមទារឲ្យដាក់បញ្ចូលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទៅក្នុងកិច្ចពិភាក្សាកំពូលនៅអាឡាស្កា។ លោក Medvedev បានរៀបរាប់ថា៖ «ភាពអសីលធម៌របស់អឺរ៉ុប កំពុងព្យាយាមរារាំងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន»។
ចំណែកឯអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសម្ដែងការមិនពេញចិត្តចំពោះសហភាពអឺរ៉ុបផងដែរ ហើយចាត់ទុកទំនាក់ទំនងរវាងសហភាពអឺរ៉ុប-អ៊ុយក្រែនថាជា «ការបំពុល»។ ទន្ទឹមគ្នានោះ លោក Kirill Dmitriev ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ី និងជាបេសកជនលោកពូទីន បានព្រមានថា «ប្រទេសខ្លះចង់ឲ្យជម្លោះបន្ត» ហើយផ្សព្វផ្សាយ «ការបង្កហេតុ និងព័ត៌មានមិនពិត» ដើម្បីរំខានកិច្ចប្រជុំកំពូល។
វិមានក្រឹមឡាំង និងសេតវិមាន បានអះអាងថា កិច្ចប្រជុំអាឡាស្កានឹងផ្តោតលើ «សន្តិភាពសម្រាប់អ៊ុយក្រែន» ដោយលោក ត្រាំ បានស្នើថានឹងមាន«ការកាត់ទឹកដី» ខណៈសំណើនេះត្រូវលោក ហ្សេលេនស្គី ច្រានចោលយ៉ាងដាច់អហង្ការ។ មេដឹកនាំអ៊ុយក្រែន បានប្រកាសថា «សង្រ្គាមត្រូវតែបញ្ចប់ដោយយុត្តិធម៌ ហើយប្រជាជនអ៊ុយក្រែននឹងមិនបោះបង់ទឹកដីឡើយ»។
សូមរឭកថា សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំសហភាពអឺរ៉ុប បានគាំទ្រការទូតរបស់លោក ត្រាំ ប៉ុន្តែបានសង្កត់ធ្ងន់ថា «សន្តិភាពមិនអាចត្រូវបានគេសម្រេចចិត្តរំលងក្បាលអ៊ុយក្រែនទេ»។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកងកម្លាំងជាដាច់ខាត» ដែលជាការបដិសេធដោយផ្ទាល់ចំពោះការកាត់បញ្ចូលតំបន់ចំនួន៥របស់អ៊ុយក្រែនជាឧបសម្ព័ន្ធដោយខុសច្បាប់របស់រុស្ស៊ី៕

ដោយ៖ ឈាង
ចុចអាន៖ អឺរ៉ុបគាំទ្រឲ្យអ៊ុយក្រែនមានមុខក្នុងកិច្ចចរចាសន្តិភាពនៅរដ្ឋអាឡាស្កា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


