ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជា ត្រាំ និង ពូទីន ជ្រើសរើសរដ្ឋអាឡាស្កា សម្រាប់កិច្ចប្រជុំកំពូល?
ការរៀបចំកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កា អនុញ្ញាតឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញពីអំណាចនៃការដឹកនាំរបស់លោក ខណៈពេលដែលផ្តល់ទីតាំងដ៏ងាយស្រួលសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដែលប្រឈមមុខនឹងដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

នៅពេលប្រកាសអាឡាស្កាជាកន្លែងប្រជុំ លោក ត្រាំ បានហៅវាថាជា«ទីតាំងដែលពេញចិត្តបំផុតសម្រាប់ហេតុផលជាច្រើន»។ មុននេះ មេដឹកនាំទាំងពីរបានពិចារណារកមើលទីតាំងអព្យាក្រឹតសម្រាប់កិច្ចប្រជុំកំពូល ដោយលោក ពូទីន បានស្នើដល់ប្រទេសអារ៉ាប់រួម។
ការជ្រើសរើសអាឡាស្កាត្រូវបានគេមើលឃើញថាជាជ័យជម្នះជាយុទ្ធសាស្រ្តសម្រាប់មេដឹកនាំទាំងពីរ។ សម្រាប់ត្រាំ វាបង្ហាញពីភាពខ្លាំងដោយអាចឲ្យ ពូទីន ធ្វើដំណើរទៅកាន់ទឹកដីអាមេរិកបាន។ ទន្ទឹមនោះ លោក ពូទីន វិញអាចជៀសវាងការហោះហើរឆ្លងកាត់ប្រទេសដែលមានអរិភាពជាមួយរុស្ស៊ី និងអនុវត្តដីកា ICC។ មួយវិញទៀត សហរដ្ឋអាមេរិកមិនទទួលស្គាល់យុត្តាធិការរបស់ ICC ឡើយ។
កាលពីឆ្នាំមុន លោក ពូទីន បានទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី ដែលជារដ្ឋសមាជិក ICC ដោយគ្មានបញ្ហា ទោះបីជាម៉ុងហ្គោលីក្រោយមកបានប្រឈមមុខនឹងការរិះគន់ចំពោះការមិនសហការក៏ដោយ។
អភិបាលអាឡាស្កា បានស្វាគមន៍ចំពោះការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។ អភិបាលរដ្ឋ Mike Dunleavy បានពណ៌នារដ្ឋនេះថាជា«ស្ពានរវាងប្រជាជាតិ និងទីតាំងយុទ្ធសាស្ត្របំផុតក្នុងពិភពលោក» ដោយសារតែវានៅជិតប្រទេសរុស្ស៊ី។
លោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់ពូទីន បានហៅអាឡាស្កាថាជាជម្រើសសមហេតុផល ដោយកត់សម្គាល់ថា រុស្ស៊ី និងអាមេរិកគឺជា «អ្នកជិតខាងដែលមានព្រំដែនជាប់គ្នា»។ លោកបានបន្ថែមថា «វាសមហេតុផលដែលគណៈប្រតិភូរបស់យើងគ្រាន់តែត្រូវការហោះហើរឆ្លងកាត់ច្រកសមុទ្រ Bering សម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ»។
កិច្ចប្រជុំកំពូលនៅថ្ងៃទី១៥ខែសីហា នឹងកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន ទៅកាន់ទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយទសវត្សរ៍។
សូមបញ្ជាក់ថា អាឡាស្កា ជារដ្ឋរបស់សហរដ្ឋអាមេរិកដែលនៅជិតបំផុតជាមួយរុស្ស៊ី ហើយធ្លាប់ជាទឹកដីរបស់រុស្ស៊ីផងដែរ។ នៅឆ្នាំ១៨៦៧ អតីតអធិរាជរុស្ស៊ី Tsar Alexander II បានលក់អាឡាស្កាទៅឲ្យសហរដ្ឋអាមេរិកក្នុងតម្លៃ ៧,២លានដុល្លារ៕

ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី ប្រាប់ថា រុស្ស៊ីគ្មានចង់បានសន្តិភាពអ្វីទេ មានតែរៀបចំវាយលុកអ៊ុយក្រែនថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


