ព័ត៌មានអន្ដរជាតិ
ជំនួបត្រាំនិងពូទីន នាំសុទ្ធតែថ្នាក់ដឹកនាំកំពូលៗ តែគ្មានទេភាគីអ៊ុយក្រែន
ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុង Anchorage រដ្ឋ អាឡាស្កា នឹងចាប់ផ្តើមនៅថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១០ យប់ ម៉ោងនៅទីក្រុងមូស្គូ និងត្រូវនឹងម៉ោង៣ទៀបភ្លឺថ្ងៃបន្ទាប់ ម៉ោងនៅប្រទេសកម្ពុជា។ នេះបើយោងតាមកាលវិភាគរបស់មេដឹកនាំអាមេរិក ដែលចែកចាយដោយមន្ត្រីសេតវិមាន និងបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានលោកខាងលិច។

យោងតាមការចេញផ្សាយនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងចាកចេញពីទីក្រុង Anchorage រដ្ឋអាឡាស្កា ហោះហើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ( Washington )នៅវេលាម៉ោង៥ និង៤៥នាទីល្ងាច ម៉ោងនៅអាឡាស្កា ដែលត្រូវ ៤និង៤៥នាទីព្រឹកថ្ងៃសៅរ៍ ម៉ោងនៅទីក្រុងមូស្គូ ហើយត្រូវនឹងម៉ោង៨និង៤៥នាទីព្រឹកថ្ងៃសៅរ៍ ម៉ោងនៅប្រទេសកម្ពុជា។
ប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងពីរ នឹងជួបចរចាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ២០២១នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅទីក្រុងហ្សឺណែវនៅប្រទេសស្វ៊ីស។
ចាប់តាំងពីការលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២ មេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ មើលមុខគ្នាលែងត្រង់ ដោយសារតែសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានគាំទ្ររដ្ឋភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីប្រយុទ្ធតទល់ការឈ្លានពានរបស់រុស្ស៊ី ក្រោមការសម្រេចចិត្តរបស់លោក ពូទីន។
តាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នឹងក្លាយជាមេដឹកនាំរុស្ស៊ីដំបូងគេដែលធ្វើទស្សនកិច្ចនៅអាឡាស្កា ចាប់តាំងពីរុស្ស៊ីលក់ដែនដីនេះទៅឲ្យសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨៦៧។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំនឹងចាប់ផ្តើមដោយការសន្ទនាទល់មុខគ្នារវាងមេដឹកនាំនៃប្រមុខប្រទេសមហាអំណាចទំាងពីរ ដែលក្នុងនោះ ក្រៅពីមេដឹកនាំ មានតែអ្នកបកប្រែប៉ុណ្ណោះដែលនឹងចូលរួម។ បន្ទាប់មកមេដឹកនាំនឹងត្រូវបានចូលរួមដោយសមាជិកនៃគណៈប្រតិភូដែលមានគ្នាប្រាំនាក់មកពីភាគីនីមួយៗ។
តាមការផ្សព្វផ្សាយរបស់ផេក Donald Trump For President គណៈប្រតិភូសហរដ្ឋអាមេរិករួមមាន អនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និង បេសកជនរបស់លោកត្រាំទទួលបន្ទុកអ៊ុយក្រែន លោក Steve Witkoff។
គណៈប្រតិភូរុស្ស៊ីដឹកនាំដោយប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន រួមមាន រដ្ឋមន្ត្រីការបរទេស Sergey Lavrov រដ្ឋមន្ត្រីការពារជាតិ លោក Andrei Belousov រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Anton Siluanov ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី លោក Kirill Dmitriev និងទីប្រឹក្សាគោលនយោបាយការបរទេសប្រធានាធិបតី លោក Yuri Ushakov៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


