ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីដាណឺម៉ាក ចាត់ទុកលោក ណេតាន់យ៉ាហ៊ូ ថាជា«បញ្ហា»ក្នុងសង្គ្រាមហ្គាហ្សា
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានចាត់ទុកមេដឹកនាំអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជា«បញ្ហា» ដោយសន្យាថានឹងជំរុញឲ្យមានសម្ពាធកាន់តែខ្លាំងរបស់សហភាពអឺរ៉ុបលើអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈដែលប្រទេសដាណឺម៉ាកកាន់តំណែងជាប្រធានប្តូរវេនរបស់ប្លុកនេះ។

លោកស្រី Frederiksen បាននិយាយថា រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើសកម្មភាពប្រឆាំងនឹងការចង់បានរបស់ជនជាតិអ៊ីស្រាអែល។ លោកស្រីបានសង្កត់ធ្ងន់ថា ការដឹកនាំរបស់ ណេតាន់យ៉ាហ៊ូ គឺជាបញ្ហាសម្រាប់អ្នកបោះឆ្នោតអ៊ីស្រាអែល។ លោកស្រីបានថ្កោលទោសវិបត្តិមនុស្សធម៌«ដ៏គួរឲ្យរន្ធត់ និងមហន្តរាយ» នៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាការពង្រីកការឈរជើងរបស់អ៊ីស្រាអែល និងការតាំងលំនៅដោយអំពើហិង្សានៅតំបន់ West Bank។
ទោះកន្លងមកដាណឺម៉ាកគាំទ្រអ៊ីស្រាអែលជាយូរមកហើយ លោកស្រី Frederiksen លើកនេះបានប្រាប់ថា EU គួរតែពិចារណាលើការដាក់ទណ្ឌកម្ម ដោយកំណត់គោលដៅលើមន្ត្រីអ៊ីស្រាអែល ឬសូម្បីតែការរឹតបន្តឹងពាណិជ្ជកម្ម ដើម្បីបង្កើនសម្ពាធ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានទទួលស្គាល់ថា ខ្វះការគាំទ្រពេញលេញរបស់សហភាពអឺរ៉ុបសម្រាប់វិធានការបែបនេះ។
យ៉ាងណាមិញ មេដឹកនាំដាណឺម៉ាកក៏បានច្រានចោលការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយបញ្ជាក់ថា ដាណឺម៉ាកនឹងមិនផ្តល់រង្វាន់ដល់ក្រុមហាម៉ាសសម្រាប់ការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣នោះទេ។
សូមជម្រាបថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា បានអះអាងថា មកទល់នឹងពេលនេះ មានអ្នកស្លាប់ជាង ៦១ ០០០នាក់ គិតចាប់តាំងពីការវាយសងសឹករបស់យោធាអ៊ីស្រាអែល៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


