ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រាប់ថា ការធានាសន្តិសុខអ៊ុយក្រែន ដោយគ្មានក្រុងមូស្គូចូលរួម គឺស្មើសូន្យ
រុស្ស៊ី បានចេញការព្រមានយ៉ាងខ្លាំង ដោយបញ្ជាក់ថា ការប៉ុនប៉ងណាមួយដើម្បីដោះស្រាយបញ្ហាសន្តិសុខអំពីអ៊ុយក្រែនដោយគ្មានការចូលរួមពីក្រុងមូស្គូគឺគ្មានន័យនោះទេ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៥របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអឺរ៉ុបបានជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ លោក Lavrov បានទទូចថា ការពិភាក្សាអំពីសន្តិសុខសមូហភាពដោយគ្មានប្រទេសរុស្ស៊ី «នឹងមិនដំណើរការឡើយ» ប្រៀបដូចជាការស្រមើស្រមៃតែប៉ុណ្ណោះ។
ការព្រមាននេះ បង្ហាញពីបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់លោក ត្រាំ ដែលកំពុងព្យាយាមធ្វើអន្តរការីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ លោក Lavrov បានបន្ថែមថា រាល់ជំនួបដោយផ្ទាល់រវាងប្រធានាធិបតីទាំងពីរ នឹងត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីចៀសវាងការធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។
ជាការឆ្លើយតប លោក Andriy Yermak ជំនួយការកំពូលរបស់ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនបានរៀបចំសម្រាប់«គ្រប់ទម្រង់នៃកិច្ចសន្ទនាអំពីការបញ្ចប់សង្រ្គាមដោយទឹកចិត្តស្មោះត្រង់»។ លោក Yermak បានបន្ថែមថា អ៊ុយក្រែនបានចាប់ផ្តើមកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងអង្គការណាតូ ដើម្បីអភិវឌ្ឍការធានាសន្តិសុខយោធាជាក់ស្តែង។ គោលដៅគឺដើម្បីការពារការឈ្លានពាននាពេលអនាគត និងធានាការការពាររបស់អ៊ុយក្រែន។ ជំនួយការរូបនេះ បានព្រមានថា ប្រសិនបើរុស្ស៊ីពន្យារពេលការចរចាសន្តិភាពនោះ ត្រូវតែប្រឈមមុខនឹងសម្ពាធដ៏ឈឺចាប់ពីសហគមន៍អន្តរជាតិ។ លោកក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតី ត្រាំ និងដៃគូអឺរ៉ុបសម្រាប់ការគាំទ្ររបស់ពួកគេផងដែរ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


