ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ពីលក្ខខណ្ឌចំនួនបី សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន
របាយការណ៍ថ្មីៗដែលចុះផ្សាយដោយ Fox News កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ បង្ហាញថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅអំឡុងពេលកិច្ចពិភាក្សាកំពូលជាមួយមេដឹកនាំអាមេរិកកាលពីសប្ដាហ៍មុន បានលាតត្រដាងនូវការទាមទាររបស់គាត់សម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយក្នុងនោះមានលក្ខខណ្ឌធំៗចំនួនបី។

យោងតាមរបាយការណ៍ លក្ខខណ្ឌរបស់លោក ពូទីន សម្រាប់បទឈប់បាញ់ មានដូចជា៖
- គ្មានសមាជិកភាពណាតូ៖ អ៊ុយក្រែនត្រូវតែបោះបង់ចោលគោលដៅនៃការចូលរួមជាមួយសម្ព័ន្ធភាពអូតង់។
- គ្មានកងទ័ពលោកខាងលិច៖ កងកម្លាំងយោធាលោកខាងលិចមិនអាចឈរជើងនៅលើដីអ៊ុយក្រែនបានទេ។
- បោះបង់តំបន់ Donbas៖ អ៊ុយក្រែនត្រូវតែប្រគល់តំបន់ Donbas ទាំងមូលទៅឲ្យប្រទេសរុស្ស៊ី។
ខុសពីការទាមទារពីមុន របាយការណ៍ថ្មីនេះបានបង្ហាញថា លោក ពូទីន នឹងយល់ព្រមចំពោះបទឈប់បាញ់នៅតាមខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន។ នេះមានន័យថា រុស្ស៊ីយល់ព្រមលះបង់ទឹកដីមួយផ្នែកតូចដែលខ្លួនកាន់កាប់នាពេលថ្មីៗនៅក្នុងតំបន់ Kharkiv, Sumy និង Dnipropetrovsk ដើម្បីសម្រួលឲ្យកិច្ចចរចាសន្ដិភាពអាចដំណើរការទៅមុខបាន។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការណាតូមានការសង្ស័យ ដោយចាត់ទុកការទាមទារទាំងនេះថាជាយុទ្ធសាស្ត្រជាប់គាំង និងព្រមានថា បញ្ជីលក្ខខណ្ឌរបស់ពូទីនអាចនឹងកើនឡើងនាពេលអនាគត។ ការព្រួយបារម្ភអំពីគោលដៅចុងក្រោយរបស់រុស្ស៊ី ត្រូវបានកើនឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បាននិយាយថា គោលបំណងរបស់ទីក្រុងមូស្គូគឺ«ការពារ»ប្រជាជនអ៊ុយក្រែនពីរដ្ឋាភិបាលរបស់ពួកគេ ដោយបង្ហាញពីចេតនាដ៏ធំក្នុងការគ្រប់គ្រងអធិបតេយ្យភាពរបស់អ៊ុយក្រែនជាជាងគ្រាន់តែកាន់កាប់ទឹកដី។
សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍ទាំងនេះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


