ព័ត៌មានអន្ដរជាតិ
បាក់ទំនប់នៅថៃ ជន់លិចនិងបំផ្លិចបំផ្លាញផ្ទះពលរដ្ឋ រាប់រយខ្នង
ដោយសារតែភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីឥទ្ធិពលព្យុះ Kajiki ធ្វើឲ្យទំនប់ទឹកនៅខេត្ត Lampang ភាគខាងជើងប្រទេសថៃ បាក់ធ្លាយជន់លិចនិងបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ រាប់រយខ្នង។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥, ដោយសារតែទប់លែងជាប់ ទំនប់បានធ្លាយបញ្ចេញទឹក ២២០ ០០០ម៉ែត្រគូប ជន់លិចផ្ទះប្រជាពលរដ្ឋក្នុងស្រុក Ngao។

អភិបាលស្រុក Ngao លោក Somchit Chulcharoen បានប្រាប់អ្នកសារព័ត៌មានថា ផ្ទះរាប់រយខ្នងត្រូវកម្ទេចដោយសារតែទឹកហូរបុកខ្លាំង ខណៈពលរដ្ឋមួយចំនួនរត់ចេញសឹងមិនទាន់។

នៅភាគខាងជើងនេះដែរ ក្នុងខេត្ត Mae Hong Son បំណាក់ដីនិងទឹកជំនន់យ៉ាងគំហុកបានវាយប្រហារភូមិ Pang Oung ស្រុក Khun Yuam បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Kajiki បំផ្លាញស្ពានតភ្ជាប់មួយ ជាប់គាំងអ្នកទេសចរ៥នាក់និងមគ្គុទ្ទេសក៍ម្នាក់នៅខាងក្នុងល្អាងភ្នំ Tham Lod។

ស្រុកមួយចំនួន រួមមាន Khun Yuam, Mueang Mae Hong Son និង Pang Mapha បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ភ្លាមៗដែលជន់លិចវត្តអារាម ផ្លូវ និងភូមិ។ អាជ្ញាធរថៃបញ្ជាក់ថា ភូមិចំនួន ៨ បានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់មានអ្នករបួស ឬស្លាប់នោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះកំពុងវាយប្រហារធ្ងន់ធ្ងរផង ថៃ ត្រូវជួបរញ្ជួយដីផ្ទួនៗ ២លើកថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


