ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចង់ឲ្យពលរដ្ឋហ្គាហ្សាម្នាក់៥ ០០០ដុល្លារចាកចេញ ដើម្បីឲ្យអាមេរិកគ្រប់គ្រងវិញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញសំណើដ៏ចម្រូងចម្រាសមួយ ក្នុងការបង់ប្រាក់ឲ្យជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាចំនួន ៥ ០០០ដុល្លារក្នុងម្នាក់ៗ ចាកចេញពីទឹកដីខ្លួន ដើម្បីដាក់តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិករយៈពេលមួយទសវត្សរ៍វិញ។ នេះបើយោងតាមឯកសារគោលនយោបាយ៣៨ទំព័រ ដែលទទួលបានដោយកាសែត Washington Post។

ផែនការនេះ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យនៅសេតវិមាន បង្ហាញពីការផ្លាស់ទីលំនៅ«ដោយស្ម័គ្រចិត្ត»នៃអ្នកស្រុកចំនួន២លាននាក់នៅហ្គាហ្សា ជាថ្នូរនឹងប្រាក់ឧបត្ថម្ភ ហើយពួកគេត្រូវបានប្រគល់សិទ្ធិដីធ្លីឲ្យអាមេរិកគ្រប់គ្រង។
ក្រុមសិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះសំណើនេះ។ សកម្មជនជនជាតិអង់គ្លេសលោក Peter Tatchell បានប្រាប់ GB News ថា ការផ្តល់ជូននេះ ប្រៀបដូចជាការប្រមាថ ដោយលើកហេតុផលថា ៥ ០០០ដុល្លារមិនអាចចំណាយគ្រប់គ្រាន់លើការរស់នៅរយៈពេល២ឆ្នាំផង កុំគិតឡើយថាដល់ ១០ឆ្នាំឯណោះ។
Washington Post បានចុះផ្សាយថា គំនិតផ្តួចផ្តើមនេះ មានចំណងជើងថា «Gaza Reconstitution, Economic Acceleration and Transformation Trust» មានគោលបំណងប្រែក្លាយតំបន់ដែលហែកហួរដោយសង្រ្គាមទៅជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ និងបច្ចេកវិទ្យា។ ផែនការរួមមានទីក្រុងឆ្លាតវៃ«ដើរដោយថាមពល AI» ចំំនួនពី៦ទៅ៨ទីក្រុង គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវហាយវ៉េដែលដាក់ឈ្មោះតាមមេដឹកនាំក្នុងតំបន់ ដូចជាព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីអារ៉ាប់រួម Mohammed bin Zayed al-Nahyan៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


