ព័ត៌មានអន្ដរជាតិ
វីរុសកូវីដបំប្លែងខ្លួនចក្រភពអង់គ្លេស កំពុងវាយលុក បាងកក
ក្រុមអ្នកជំនាញផ្នែកមេរោគបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា វីរុសកូវីដបំប្លែងខ្លួនចក្រភពអង់គ្លេសដែលរីករាលដាលយ៉ាងឆាប់រហ័ស គឺជាភ្នាក់ងារបង្កការឆ្លងជាចង្កោមដែលត្រូវបានគេរកឃើញនៅតាមកន្លែងកម្សាន្តនានាទូទាំងទីក្រុងបាងកក។

លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្ត នៅសកលវិទ្យាល័យ Chulalongkorn បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទកាសែតមួយនៅឯក្រសួងសុខាភិបាលសាធារណៈថា “ប្រសិនបើអាចធ្វើទៅបាន យើងមិនគួរមានការធ្វើដំណើរឬចលនាណាមួយទេនាពេលឥឡូវនេះ។ បើសិនជាមិនអាច ត្រូវតែមានវិធានការរឹតត្បិតដើម្បីគ្រប់គ្រងជំងឺនេះ”។
ស្របពេលជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត បានព្រមានប្រឆាំងនឹងការធ្វើដំណើរដែលមិនចាំបាច់ក្នុងអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំ ដោយលោកបានប៉ាន់ស្មានថា ចំនួននៃការឆ្លងថ្មីអាចហក់ឡើងខ្ពស់។

បច្ចុប្បន្ន ភាគច្រើននៃករណីឆ្លងថ្មីពាក់ព័ន្ធនឹងមនុស្សវ័យក្មេងគឺមិនបញ្ចេញរោគសញ្ញាទេឬបញ្ចេញរោគសញ្ញាតិចតួច ដែលជាហេតុធ្វើឲ្យពិបាកបែងចែករវាងអ្នកឆ្លងនិងអ្នកមិនឆ្លង។
ទន្ទឹមនោះ អ្នកឯកទេសរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជន ប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


