ព័ត៌មានអន្ដរជាតិ
កូវីដបំប្លែងខ្លួនរបស់អង់គ្លេស កំពុងឆ្លងខ្លាំងជាងប្រភេទដើម ១.៣២ ដង ក្នុងប្រទេស ជប៉ុន
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានរកឃើញថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់អង់គ្លេសដែលរកឃើញនៅក្នុងប្រទេសជប៉ុនអាចចម្លងបានច្រើនជាងវីរុសដើមជាមធ្យម ១.៣២ ដង ។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិប្រយុទ្ធនឹងជំងឺឆ្លងបានធ្វើការវិភាគលើការចម្លងនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីដែលត្រូវបានបញ្ជាក់ដំបូងនៅក្នុងប្រទេសអង់គ្លេសនេះ ពីករណីដែលបានរាយការណ៍នៅក្នុងប្រទេសជប៉ុនក្នុងអំឡុងពេល ៥០ ថ្ងៃ ហើយបានបញ្ចប់នៅថ្ងៃទី ២២ ខែមីនា ។

ក្រោយមកពួកគេបានរកឃើញថា វ៉ារ្យ៉ង់អង់គ្លេសមួយនេះពិតជាឆ្លងរាលដាលខ្លាំងជាងវីរុសដើមប្រាកដមែន ។
វ៉ារ្យ៉ង់នេះត្រូវបានគេរកឃើញភាគច្រើននៅតំបន់ Kansai ភាគខាងលិចប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្របាននិយាយថា ករណីឆ្លងវ៉ារ្យង់នេះកំពុងតែកើនឡើងបន្តិចម្តងៗនៅក្នុងទីក្រុងតូក្យូ ។

ទន្ទឹមនោះប្រធានវិទ្យាស្ថានជាតិប្រយុទ្ធនឹងជំងឺឆ្លងគឺលោក Wakita Takaji បាននិយាយថា គាត់អាចសន្និដ្ឋានបានថា ក្នុងរយៈពេល ៥០ ថ្ងៃនៃការវិភាគលើវ៉ារ្យង់អង់គ្លេសគឺវាប្រាកដណាស់ឆ្លងរាលដាលខ្លាំងជាងវីរុសដើម ។
បន្ថែមពីនេះលោកក៏បានអំពាវនាវឲ្យមានការចាត់វិធានការប្រឆាំងនឹងការឆ្លងមេរោគយ៉ាងឆាប់រហ័ស ហើយបានព្យាករណ៍ថា វ៉ារ្យ៉ង់ដែលរកឃើញភាគច្រើននៅតំបន់ Kansai អាចបណ្តាលឲ្យមានការផ្ទុះរាលដាលកាន់តែធំឡើងនៅក្នុងតំបន់ទីក្រុងតូក្យូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន ជំរុញបន្តវិធានការការពារប្រឆាំងកូវីដ ទោះអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ
ចុចអាន ៖ មិនធម្មតា! មួយសប្ដាហ៍ ជប៉ុនរកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មីជាង ១២០ ករណី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


