Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ហៅ​ ពូទីន ទៅ​ក្រុង​កៀវ ហើយ​ថា​ខ្លួន​នឹង​មិន​ជាន់​ដី​ភេរវករ​ឡើយ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានច្រានចោលការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ទៅកាន់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សាសន្តិភាព ដោយនិយាយថា លោកនឹងមិនធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេស​ភេរវករ​ដែលបន្តផ្លោង​មីស៊ីលប្រឆាំងនឹងអ៊ុយក្រែននោះទេ។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បានប្រាប់ ABC News នៅក្នុងបទសម្ភាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥​កញ្ញា​ថា «គាត់អាចមក​ទីក្រុង​កៀវ។ ខ្ញុំមិនអាចទៅទីក្រុងមូស្គូបានទេ នៅពេលដែលប្រទេសរបស់ខ្ញុំស្ថិតនៅក្រោមគ្រាប់មីស៊ីល​ រងការវាយប្រហារជារៀងរាល់ថ្ងៃ។ ខ្ញុំមិនអាចទៅរដ្ឋធានីរបស់ភេរវករនេះបានទេ។ គាត់យល់ពីរឿងនេះ»។

លោក ហ្សេលេនស្គី បានបញ្ជាក់ជាថ្មីថា លោកនៅតែបើកចំហក្នុងការចរចា ប៉ុន្តែបានចោទប្រកាន់លោក ពូទីន ថាកំពុង​រារាំង​កិច្ច​ចរចា។

លោក ពូទីន បាននិយាយ​ថា លោកមិនជំទាស់នឹងការជួបលោក ហ្សេលេនស្គី ឡើយ​ ដោយប្រកាសថា «ប្រសិនបើ ហ្សេលេនស្គី ត្រៀមខ្លួនរួចជាស្រេចសូម​ឲ្យ​គាត់មកទីក្រុងមូស្គូ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅ»។

រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​លោក Andrii Sybiha បាននិយាយកាលពីថ្ងៃពុធ​ទី​៣​កញ្ញា​ថា លោក ពូទីន មិន​មាន​បំណង​​សុច្ចរិតទេ។ លោក​ថា «លោក ពូទីន នៅតែបន្តរញ៉េរញ៉ៃជាមួយមនុស្សគ្រប់គ្នាដោយបង្កើតសំណើដែលមិនអាចទទួលយកបានដោយចេតនា»។

លោកបានកត់សម្គាល់ថា យ៉ាងហោចណាស់ប្រទេសចំនួន​៧​ ដូចជា អូទ្រីស បុរីវ៉ាទីកង់ ស្វីស តួកគី និងរដ្ឋឈូងសមុទ្រចំនួន៣ បានយល់​ព្រមរួច​មក​ហើយ​​ធ្វើ​ជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។

លោក Sybiha បានសង្កត់ធ្ងន់ថា «មានតែសម្ពាធកើនឡើងប៉ុណ្ណោះដែលអាចបង្ខំរុស្ស៊ី​​ឲ្យ​មានភាពប្រាកដ​ប្រជា​អំពីដំណើរការសន្តិភាព»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម