Connect with us

ព័ត៌មានអន្ដរជាតិ

​លោក ថាក់ស៊ីន ត្រូវគេរំពឹង​ថា​នឹង​ត្រឡប់​ទៅ​ថៃ​វិញ​នៅ​ល្ងាច​នេះ មុនសវនាការ​តុលាការថ្ងៃស្អែក

បានផុស

នៅ

យន្តហោះឯកជន Bombardier Global 7500 ដែលដឹក​​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានចុះចតនៅប្រទេសសិង្ហបុរីនៅ​ព្រឹកថ្ងៃចន្ទទី​៨ខែ​កញ្ញា​នេះ បន្ទាប់ពីចាកចេញពីទីក្រុងឌូបៃ ដោយអតីតនាយករដ្ឋមន្ត្រីថៃ​រូប​នេះ​​ត្រូវ​គេ​រំពឹងថានឹងត្រឡប់ទៅប្រទេសថៃវិញនៅរសៀល​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Khaosod។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យតាមដានការហោះហើរពី Flightradar24 បានបង្ហាញថា យន្តហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Al Maktoum របស់ទីក្រុងឌូបៃ នៅម៉ោង ៨ និង៤៥នាទីយប់​ថ្ងៃអាទិត្យ មុនពេលធ្វើដំណើរឆ្ពោះទៅប្រទេសសិង្ហបុរី ហើយចុះចត​ប្រហែលម៉ោង ៦ និង​៥៤​នាទីព្រឹកថ្ងៃចន្ទ។

មុននេះ លោក ថាក់ស៊ីន បានឡើងយន្តហោះពីអាកាសយានដ្ឋានដុនមឿងទីក្រុងបាងកកកាលពីសប្តាហ៍មុន ដោយនិយាយថា លោកកំពុងស្វែងរកការព្យាបាលនៅប្រទេសសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះបានបង្វែរទិសដៅទៅកាន់ទីក្រុងឌូបៃ ដោយជំរុញ​ឲ្យ​មានការសង្ស័យ​អំពីផែនការធ្វើដំណើររបស់លោក។

អតីតនាយករដ្ឋមន្ត្រីវ័យ​ ៧៥​ឆ្នាំ បានសរសេរនៅលើបណ្ដាញ​សង្គម X ថា លោក​មានបំណងវិលត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី​៨ខែកញ្ញា មុនពេលសវនាការរបស់តុលាការកំពូលដែលបានគ្រោងទុកនៅថ្ងៃទី​៩​ខែកញ្ញា ទាក់ទងនឹងករណីមួយក្នុងចំណោមសំណុំរឿងដែលមិនទាន់កាត់ក្ដី​របស់លោក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា លោក​ ថាក់ស៊ីន អាចទៅដល់ទីក្រុងបាងកកនៅម៉ោងប្រហែល ៥​ល្ងាច​ថ្ងៃនេះ៕

ដោយ៖ ឈាង

ចុចអាន៖ ហេតុអ្វីលោក ថាក់ស៊ីន ទៅ ឌូបៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម