ព័ត៌មានអន្ដរជាតិ
កាតា ប្រកាសមិនអត់ឱន អ៊ីស្រាអែល ដាច់ខាត ខណៈលោក ត្រាំ ថា ខ្លួនមិនពាក់ព័ន្ធការវាយប្រហារនៅ ដូហា ទេ
ប្រទេសកាតា បានថ្កោលទោសអ៊ីស្រាអែលខ្លាំងៗ ដែលហ៊ានវាយប្រហារទឹកដីរបស់ខ្លួន ដើម្បីកម្ចាត់ក្រុមហ៉ាស ដោយព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យឡើយចំពោះទង្វើដ៏គឃ្លើននេះ។

ឯកអគ្គរាជទូតកាតាប្រចាំអង្គការសហប្រជាជាតិ Alya Ahmed Saif Al-Thani បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥ថា៖ «រដ្ឋកាតាសូមថ្កោលទោសយ៉ាងដាក់អហង្ការ ចំពោះការវាយប្រហារបែបឧក្រិដ្ឋនិងកំសាក ដែលជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់និងបទដ្ឋានអន្តរជាតិទាំងអស់»។
លើសពីនេះ កាតា ថែមទាំងចោទអ៊ីស្រាអែលទៀតផងថា កំពុងធ្វើទង្វើដែលគ្មានទំនួលខុសត្រូវ និងបង្កអសន្តិសុខជាបន្តបន្ទាប់នៅក្នុងតំបន់។

អ៊ីស្រាអែល បានបញ្ជូនយន្តហោះចម្បាំង១៥គ្រឿង វាយប្រហាររាជធានីដូហា ដោយកំណត់គោលដៅលើទីតាំងដែលខ្លួនជឿថា ជាជម្រករបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។
តាមសេចក្តីរាយការណ៍របស់ BBC, ប្រតិបត្តិការនោះមិនបានយកជីវិតមេក្រុមហាម៉ាសទេ ប៉ុន្តែបានសម្លាប់មនុស្សចំនួន៦នាក់ រួមទាំងកូនប្រុសរបស់លោក Khalil al-Hayya ដែលជាប្រមុខការិយាល័យនយោបាយរបស់ចលនាមួយនេះផងដែរ។

ជុំវិញរឿងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់ភ្លាមៗថា ការវាយប្រហារប្រទេសកាតា គឺជាការសម្រេចចិត្តរបស់ Benjamin Netanyahu តែម្នាក់ប៉ុណ្ណោះ លោកមិនពាក់ព័ន្ធទេ។
យ៉ាងណា លោក Netanyahu បាននិយាយការពារខ្លួនដោយអះអាងថា ការវាយប្រហារនេះ «សមស្របហើយ» ពីព្រោះវាគឺកំណត់គោលដៅលើមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស ដែលរៀបចំការសម្លាប់រង្គាលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បង្កមានសង្គ្រាមនៅហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Breaking News ៖ អ៊ីស្រាអែលបើកការវាយប្រហារលើក្រុមហាម៉ាសដល់ប្រទេសកាតា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


