Connect with us

ព័ត៌មានអន្ដរជាតិ

រឿង​អ្វី​មិន​ផ្ទុះឆ្លងខ្លាំង​ បើឥណ្ឌាទាំងមេដឹកនាំ ពលរដ្ឋជួបជុំគ្នាអត់ខ្វល់ការពារកូវីដ-១៩

បានផុស

នៅ

ករណី​​ផ្ទុះ​ឆ្លង​ជំងឺ​​កូវីដ-១៩នៅ​ប្រទេស​ឥណ្ឌា​កំពុង​​ធ្ងន់​ធ្ងរ​​លើក​ទី​២​ដែល​បាន​កើន​ឡើង​១៣​ដង​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​ បន្ទាប់​​លែង​ខ្វល់​ខ្វាយ​រឿង​វិធាន​ការ​ការពារ​ក្រោយ​ពេល​​ការផ្ទុះ​លើក​ទី​១​ស្ងប់​ស្ងាត់។

មាន​សកម្មភាព​ជា​ច្រើន​ដែល​ជា​ដើម​ហេតុ​ដូច​ជា ការ​​ជួប​ជុំ​នៃ​​​ការ​​ឆ្នោត​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី Narendra Modi និង​ឥស្សរៈ​ជនជាន់​ខ្ពស់​ផ្សេង​ទៀត ក៏​ដូច​ជា​ពិធី​បុណ្យ និង​ការ​ជួប​ជុំ​បែប​សាសនា​​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​ ប៉ុន្តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​​ចំពោះ​​កូវីដ-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​បាន​និយាយ​ថា បន្ទាប់​ពីការ​ផ្ទុះ​ឡើង​ខ្លាំង​លើក​ទី​១​កាល​ពី​ចុង​ឆ្នាំ​មុន មេដឹក​នាំ​​ឥណ្ឌា​បាន​បញ្ឈប់​ការ​ប្រុង​ប្រយ័ត្នរបស់​ពួក​គេ។ មាន​ការ​អនុញ្ញាត ឬ​ថែម​ទាំង​​ជំរុញ​​ប្រជា​ជន​ដែល​មាន​​សកម្មភាព​​គ្រោះ​ថ្នាក់​។ ពួក​គេ​មើល​​ស្រាល​វីរុសកូវីដ-១៩ ដោយ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​លឿន​ពេក និង​ទូលំទូលាយ​ទៀត​ផង។

កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​ម្សិល​មញ ការ​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ជាប់​កំណត់​ដល់​១២៧​ពាន់នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​លោក និងជា​ថ្ងៃ​ទី​៣​ដែល​មាន​​អ្នក​ឆ្លង​ជាង​១០​ម៉ឺន​នាក់​។ ឥណ្ឌា​​បាន​ក្លាយ​ជាប្រទេស​ឆ្លង​ច្រើន​បំផុត​លេខ​៣​ក្នុង​លោក​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​មុន​ដែល​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ៩៨​ពាន់​​នាក់។

ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ការ​ផ្ទុះ​កូវីដ-១៩​​នៅ​ប្រទេស​ឥណ្ឌា​​កាល​ពី​ចុង​ខែ​មករា ទី​ក្រុងមុមប៉ៃ​បាន​​បើក​ដំណើរ​ការ​បណ្តាញ​ផ្លូវ​រថ​ភ្លើង​ក្រោម​ដី​ឡើង​វិញ ហើយ​អាជ្ញាធរ​បាន​បណ្តោយ​ឲ្យ​​​មនុស្ស​​រាប់ពាន់​នាក់​ចូល​​មើល​ការ​ប្រកួត​កីឡា​​គ្រីឃីត​អន្តរជាតិ​នៅ​ពហុកីឡដ្ឋាន។

មនុស្ស​ជា​ច្រើន​នៃ​ប្រទេស​​អាស៊ី​ខាង​ត្បូង​ដែល​មាន​ប្រជាជន១.៣៥​ពាន់​លាន​នាក់​បាន​ព្រងើយ​កន្តើយ​នឹង​ការ​ពាក់​ម៉ាស់ និង​គម្លាត​សង្គម ខណៈ​អ្នក​នយោបាយ​រាប់​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី Modi និង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក Amit Shah បាន​ស្វាគមន៍​អ្នក​​គាំទ្រ​រាប់​ពាន់​នាក់​​​ក្នុង​ការ​ជួប​ជុំ​នៃ​ការ​​បោះ​ឆ្នោត​​​ដោយ​ភាគ​ច្រើន​មិន​ពាក់​ម៉ាស់​ការពារ។

នៅ​ពេល​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់ចុះ​ក្រោម​១​ម៉ឺន​នាក់​កាល​ពីដើម​ខែ​កុម្ភៈ អ្នក​ជំនាញ​មួយ​ចំនួន​បាន​​ព្យាករ​ថា ប្រទេស​ឥណ្ឌា​នឹង​កើត​មាន​រលក​ឆ្លង​ដ៏​អាក្រក់​បំផុត​លើក​ទី​២។

អ្នក​ជំនាញ​រោគ​ឆ្លង​នៅ​សកល​វិទ្យាល័យ University of Michigan លោក Bhramar Mukherjee បាន​និយាយ​ថា ៖«យើង​​ហាក់​ដូច​​​ជា​លឿន​ពេក​ដើម្បី​អបអរ»។

លោក Mukherjee ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ស្រាវ​​​ជ្រាវ​​របៀប​​នៃ​ការ​ផ្ទុះ​​ឆ្លង​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា ៖«នេះ​ជា​មេ​រៀន​មួយ។ ​អ្វី​ដែល​ជា​រឿង​អាក្រក់​របស់​វីរុស​នេះ​ គឺ​វា​បោះ​ជំហាន​ទៅ​យ៉ាង​ស្ងប់​ស្ងាត។ នៅ​ពេល​ដែល​យើង​ឃើញ​ករណី​ឆ្លង និង​ការ​ស្លាប់ ទើប​ដឹង​ថា ការ​ខូច​ខាត​បាន​ហួស​ទៅ​ហើយ»។

ក្រសួង​សុខាភិបាល​លោក Harsh Vardhan ​បានប្រាប់​មន្ត្រី​នៃ​រដ្ឋ​ចំនួន​១១​ដែល​ឆ្លង​ធ្ងន់ធ្ងរ​បំផុត​នៅ​សប្តាហ៍​នេះ​ថា «មនុស្ស​ភាគ​​ច្រើន​បាន​បោះ​បង់​ឥរិយាបថ​ការពារ​កូវីដ-១៩ ​បាន​ក្លាយ​ជាការ​ធ្វេស​ប្រហែសខ្លាំង» ​សកម្មភាព​ចេះ​តែ​បន្ត។

លោក​ថា ៖«មាន​ការ​ជួប​​ជុំ​ក្នុង​ការ​បោះ​ឆ្នោត ការ​ជួប​ជុំ​បែប​សាសនា ការ​បើក​ការិយាល័យ​ធ្វើ​ការ​វិញ មនុស្ស​ជា​ច្រើនធ្វើ​ដំណើរ ចូលរួម​ជួប​ក្នុង​សកម្មភាព​សង្គម គឺ​មិន​គោរព​តាម​​វិធានការណ៍​ការពារកូវីដ-១៩​ មិន​ពាក់​ម៉ាស សូម្បី​តែ​ក្នុង​ពិធី​មង្គល​ការ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង និង​រថ​ភ្លើង​ជា​ដើម»។

លោក Vardhan ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​​ប្រឈម​នឹង​ការ​រិះ​គន់​មិន​ស្ទើរ​ដែរ​នៅ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​​​ពី​រូប​ភាព​ និង​វីដេអូ​​បាន​​ជួប​ជុំ​គ្នា​ក្នុង​ពិធី​ជប់​លៀង។

ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​​​​១២.៩​លាន​នាក់ និង​អ្នក​ស្លាប់ជាង​១៦៦០០០​នាក់​ដែលស្ថិត​នៅ​លំដាប់​លេខ​៣​​ជា​សកល​​ ​តាម​ពី​ក្រោយ​ប្រទេស​ប្រេស៊ីល​​ដែល​មាន​ករណី​ឆ្លង​ធ្ងន់​ធ្ងរ​លំដាប់លេខ​២​ និង​​សហរដ្ឋ​អាមេរិក​ឈរ​លេខ​១​ដែល​មាន​អ្នក​ឆ្លង​ជាង​៣០​លាន​នាក់ និង​អ្នក​ស្លាប់​ជាង​ពាក់​កណ្តាលលាន​នាក់។

លោក Shashank Tripathi សាស្ត្រាចារ្យ​របស់​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ជំងឺ​ឆ្លង​នៅ​វិទ្យាស្ថានវិទ្យា​សាស្ត្រ​ឥណ្ឌា​នៅ Bengaluru បាន​និយាយ​ថា សូម្បី​មនុស្ស​ជា​ច្រើន​ដែល​បាន​ប៉ះ​ពាល់​នឹង​វីរុស «ក៏​​អត់​​ធ្វើ​ចត្តាឡីស័ក​ឡើយដែល​នឹងរារាំង​មិន​ឲ្យ​​កើត​ឡើងសា​ថ្មី» ហើយឆ្លង​​យើង​ទៀត។ មេ​រៀន​នេះ​​គឺ​ដូច​គ្នា​សម្រាប់​ប្រទេស​ណាស​មួយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ moneycontrol

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម