Connect with us

ព័ត៌មានអន្ដរជាតិ

កម្រ! ពូទីន ទម្លាយចំនួនទ័ពរុស្ស៊ី ដែលកំពុងនៅជួរមុខប្រយុទ្ធជាមួយអ៊ុយក្រែន

បានផុស

នៅ

មិនងាយឡើយ ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដាច់ចិត្តទម្លាយចំនួនទ័ពរបស់ខ្លួននៅសមរភូមិជួរមុខ ប្រយុទ្ធជាមួយអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសភារុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញាឆ្នាំ២០២៥ លោកពូទីន បានទម្លាយថា បច្ចុប្បន្នមានទាហានជាង ៧០០ ០០០នាក់ កំពុងប្រយុទ្ធជាមួយអ៊ុយក្រែន។

វាជារឿងដ៏កម្រដែលលោកពូទីន បង្ហាញតួលេខកងទ័ពកំពុងឈរជើងនៅជួរមុខ។ យ៉ាងណា បើតាមការផ្សាយរបស់ RT ចំនួននេះគឺកើនឡើងពីតួលេខខែមករាឆ្នាំមុន ដែលកាលនោះប្រមុខវិមានក្រឹមឡាំង អះអាងថា មានទាហានរុស្ស៊ីប្រមាណ ៦០០ ០០០នាក់ប្រយុទ្ធនៅជួរមុខ។ 

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

សូមជម្រាបថា រុស្ស៊ីបានបើកប្រតិបត្តិការយោធាពេញទំហឹងលើអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២ ជាមួយនឹងការលុកលុយគ្រប់ទិស។

យោងតាមតួលេខពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, សង្គ្រាមអាយុកាលជាង៣ឆ្នាំមួយនេះ បានសម្លាប់ជនស៊ីវិល ១៣ ៨៨៣នាក់ និងរបួស ៣៥ ៥៤៨នាក់។

ក្នុងនោះ នៅអ៊ុយក្រែនមានមនុស្សស្លាប់ ១១ ១៦៤នាក់និងរបួស ៣១ ០៩២នាក់ ចំណែកនៅខាងរុស្ស៊ី មានមនុស្សស្លាប់២ ៧១៩នាក់និងរបួស ៤ ៤៥៦នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ត្រាំ​អំពាវនាវសមាជិកណាតូ​រួមគ្នា​ដំឡើងពន្ធ​លើ​ចិន ​ដាក់ទណ្ឌកម្មរុស្ស៊ី ជាសញ្ញា​បរាជ័យ​កិច្ចខិតខំកន្លង​មក​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម