ព័ត៌មានអន្ដរជាតិ
ត្រាំអំពាវនាវសមាជិកណាតូរួមគ្នាដំឡើងពន្ធលើចិន ដាក់ទណ្ឌកម្មរុស្ស៊ី ជាសញ្ញាបរាជ័យកិច្ចខិតខំកន្លងមក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចេញលិខិតមួយទៅកាន់ប្រទេសជាសមាជិកណាតូបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី និងរួមគ្នាដំឡើងពន្ធខ្ពស់នាំចូលពីប្រទេសចិន ដើម្បីជំរុញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានកើតឡើងចំពេលដែលសមាជិកសម្ព័ន្ធណាតូ ហាក់បែកខ្ញែកគ្នានៅក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសកាតា និង ចំណងទំនាក់ទំនងល្អជាមួយចិន។
ការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងប្រទេសចិន ដែលសហរដ្ឋអាមេរិកជឿថា នឹងជំរុញឱ្យពួកគេបញ្ឈប់ការទិញប្រេងពីរុស្ស៊ី និងដាក់ទណ្ឌកម្មធំៗលើរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ដែលលោក ត្រាំ បានដាក់ការស្តីបន្ទោសម្តងហើយម្តងទៀតថា ចំពោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។
ក្នុងការអំពាវនាវចុងក្រោយដែលបានបង្ហោះតាមបណ្តាញសង្គម Truth Social លោក ត្រាំ បានស្នើឱ្យសមាជិកនៃសម្ព័ន្ធភាពអន្តរទ្វីបអាត្លង់ទិកខាងជើង (NATO) ពិចារណាលើការដំឡើងពន្ធពី ៥០% ទៅ ១០០% លើប្រទេសចិនជាមធ្យោបាយមួយដើម្បីជួយបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ទណ្ឌកម្មធំៗលើរុស្ស៊ី នៅពេលដែលប្រទេសណាតូទាំងអស់បានយល់ព្រម ហើយចាប់ផ្តើមធ្វើដូចគ្នា ហើយនៅពេលដែលប្រទេសណាតូទាំងអស់ឈប់ទិញប្រេងពីរុស្ស៊ី»។
ប្រទេសសមាជិកណាតូជាច្រើនបង្ហាញការបែកបាក់គ្នាយ៉ាងខ្លាំងក្នុងដំណាក់កាលចុងក្រោយនេះ ជាពិសេសគឺប្រទេសតួកគី ដែលមានទំនោរទៅរបស់តំបន់អារ៉ាប់ ហើយបានបង្ហាញអរិភាពយ៉ាងខ្លាំងជាមួយអ៊ីស្រាអែលដែលបានបើកការវាយប្រហារលើប្រទេសកាតា។
ប្រទេសស្លូវ៉ាគី ដែលជាសមាជិកណាតូមួយទៀត និងដែលជាប្រទេសសមាជិកណាតូតែមួយគត់បានចូលរួមអបអរសាទរក្បួនដង្ហែរព្យុហយាត្រាកងទ័ពក្នុងទិវាជ័យជម្នះលើកងទ័ពជប៉ុនកាលថ្ងៃទី២ខែកញ្ញាកន្លងមកនេះ បានខឹងប្រទេសអ៊ុយក្រែនដែលប៉ងបំផ្លាញបំពងបង្ហូរឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសស្លូវ៉ាគី។
ប្រទេសសមាជិកអង្គការណាតូជាច្រើនហាក់បានដកទំនុកចិត្តលើប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលព្យាយាមជាឯកតោភាគីម្តងហើយម្តងទៀតក្នុងការចរចាជាមួយភាគីរុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែការចរចានោះតែងតែបរាជ័យ។
លោក ត្រាំ បានបន្ថែមក្នុងការបង្ហោះសេចក្តីថ្លែងការណ៍នោះថា៖«ប្រសិនបើណាតូធ្វើដូចដែលខ្ញុំនិយាយ សង្រ្គាមនឹងបញ្ចប់យ៉ាងឆាប់រហ័ស ហើយជីវិតទាំងអស់នោះនឹងត្រូវបានសង្គ្រោះ! បើមិនដូច្នេះទេ អ្នកគ្រាន់តែបំផ្លាញពេលវេលារបស់ខ្ញុំ និងពេលវេលា ថាមពល និងលុយរបស់សហរដ្ឋអាមេរិក»។
ប្រទេសចិន រុស្ស៊ី កូរ៉េខាងជើង និងប្រទេសជាច្រើនទៀតនៅអាស៊ីកណ្តាល និងប្លុកអារ៉ាប់ហាក់បានបង្ហាញជំហររួមគ្នាប្រឆាំងសហរដ្ឋអាមេរិកដោយបើកចំហ ខណៈដែលសមាជិកណាតូមួយចំនួនក៏មិនពេញចិត្តការគាំទ្ររបស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ីស្រាអែល ដែលបើកការវាយប្រហារលើប្រទេសអធិបតេយ្យភាពនៅតំបន់អារ៉ាប មានប្រទេសកាតាជាដើម ក្រោយលេស វាយប្រហារមេដឹកនាំក្រុមហាម៉ាស៕
រ៉ាន់ រើយ

-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


