ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកការវាយប្រហារលើក្រុងចំនួន៥ភាគខាងត្បូងប្រទេសលីបង់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងចំនួនប្រាំនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ រួមមាន Mais Al Jabal, Debbin, Burj Qalawiya, Al Shahabiya និង Kfar Tibnit ដែលជំរុញឱ្យអ្នកស្រុករត់ភៀស តែមិនទាន់មានរបាយការណ៍អ្នកស្លាប់នោះទេ។

ក្រសួងសុខាភិបាលលីបង់បានរាយការណ៍ថា មនុស្សម្នាក់បានរងរបួសនៅក្នុងការវាយប្រហារ ខណៈអ៊ីស្រាអែលអះអាងថាការវាយប្រហារនេះកំណត់គោលដៅលើតែឃ្លាំងអាវុធរបស់កងកម្លាំង ហេសបូឡាប៉ុណ្ណោះ។ ការវាយប្រហារនេះកើតឡើងបើទោះបីជាមានបទឈប់បាញ់ក្នុងខែវិច្ឆិកា ដែលមានន័យថានឹងបញ្ចប់ជម្លោះជាងមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាក៏ដោយ។
ប្រធានាធិបតីលីបង់លោក Joseph Aoun បានហៅការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលថាជា «ការឈ្លានពាន» និងបានរិះគន់ប្រទេសផ្សេងទៀតចំពោះការនៅស្ងៀម ខណៈដែលនាយករដ្ឋមន្រ្តីលោក Nawaf Salam បានស្នើសុំឱ្យមានសម្ពាធអន្តរជាតិខ្លាំងដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។ កងទ័ពលីបង់ ដែលត្រូវបានបញ្ជាដោយសហរដ្ឋអាមេរិក ឱ្យដកអាវុធក្រុមហេបូឡា នៅជិតព្រំដែន បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលបានរំលោភបទឈប់បាញ់នឹងធ្វើឱ្យពួកគេពិបាកក្នុងការបំពេញការងារ។

គួរបញ្ជាក់ថាអ៊ីស្រាអែលកំពុងវាយប្រហារភាគខាងត្បូងលីបង់ជាចម្បងដើម្បីកំណត់គោលដៅក្រុម ហេបូឡា ជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ដែលខ្លួនមើលឃើញថាជាការគំរាមកំហែងដ៏ធំ។ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ការប៉ះទង្គិចគ្នាឆ្លងព្រំដែននៅតែបន្ត ហើយអ៊ីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនមានគោលបំណងបំផ្លាញអាវុធរបស់ក្រុមហេសបូឡា និងការពារការវាយប្រហារនាពេលអនាគត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


