ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង អនុញ្ញាតឲ្យទេសចរចិនជាក្រុមចូលដោយគ្មានទិដ្ឋាការរហូតដល់ឆ្នាំ២០២៦
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CGTN នៅថ្ងៃទី២៩ខែកញ្ញា កូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីសាកល្បងចូលដោយគ្មានទិដ្ឋាការសម្រាប់អ្នកទេសចរចិនជាក្រុម ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦។

ក្រោមគម្រោងនេះ ក្រុមអ្នកធ្វើដំណើរចិនចាប់ពី ៣ នាក់ឡើងទៅអាចទៅលេងកូរ៉េខាងត្បូងដោយគ្មានទិដ្ឋាការរហូតដល់ ១៥ថ្ងៃ។ ចំណែកខេត្ត Jeju បន្តអនុញ្ញាតឱ្យភ្ញៀវទេសចរចិនទាំងបុគ្គល និងជាក្រុម អាចស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃឯណោះ។
គួរបញ្ជាក់ថាភ្ញៀវទេសចរចិនគឺជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងភ្ញៀវទេសចរចំនួន ៤.៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដែលស្មើនឹង ២៨.១% នៃការមកដល់អន្តរជាតិទាំងអស់។ រដ្ឋាភិបាលកូរ៉េខាងត្បូងប៉ាន់ប្រមាណថា ភ្ញៀវទេសចរចិនមួយលាននាក់បន្ថែមទៀតអាចជំរុញ GDP របស់ប្រទេសនេះ ០.០៨ ភាគរយ។ មន្ត្រីកូរ៉េខាងត្បូងសង្ឃឹមថា គោលនយោបាយនេះមិនត្រឹមតែពង្រឹងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កំណើនសេដ្ឋកិច្ចផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


