ព័ត៌មានអន្ដរជាតិ
តួលេខអ្នកស្លាប់កើនដល់ ៧នាក់ ក្នុងហេតុការណ៍បាក់រលំសាលានៅឥណ្ឌូណេស៊ី
ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារសិក្សានៅលើកោះជ្វារបស់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៧នាក់ហើយនៅថ្ងៃសុក្រទី៣ខែតុលានេះ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសព២នាក់បន្ថែមទៀតពីគំនរបាក់បែក។

អគារនៅតំបន់ Sidoarjo ភាគខាងកើតកោះជ្វា បានដួលរលំភ្លាមៗកាលពីថ្ងៃចន្ទ ខណៈដែលសិស្សានុសិស្សកំពុងប្រមូលផ្តុំគ្នាអធិស្ឋានពេលរសៀល ដោយបន្សល់ទុកមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែក។
លោក Yudhi Bramantyo នាយកប្រតិបត្តិទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ បាននិយាយថា ជនរងគ្រោះចុងក្រោយបង្អស់ ដែលជាសិស្សប្រុស២នាក់ ត្រូវបានរកឃើញនៅក្នុងតំបន់បន្ទប់ទឹកសាលា។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ដូច្នេះជនរងគ្រោះសរុបដែលត្រូវបានគេរកឃើញថាស្លាប់មានចំនួន ៧នាក់»។
អាជ្ញាធរបានប៉ាន់ប្រមាណថា មនុស្ស៥៩នាក់កំពុងនៅតែជាប់ក្រោមគំនរបែកបាក់ ខណៈរបាយការណ៍ព័ត៍មានខ្លះចុះផ្សាយថាមានដល់ប្រមាណ ៩០នាក់ឯណោះ។
ក្រុមមន្ត្រីបានលើកឡើងថា ការចង្អុលបង្ហាញដំបូងបញ្ជាក់ថា សំណង់អគារដែលមិនមានស្តង់ដារ ជាមូលហេតុនៃការដួលរលំ ប៉ុន្តែការស៊ើបអង្កេតជាក់លាក់ទៀតកំពុងបន្ត។

អ្នកជួយសង្គ្រោះរាប់រយនាក់ រួមទាំងប៉ូលិស និងទាហានកំពុងស្ថិតនៅកន្លែងកើតហេតុ។ បន្ទះបេតុងដ៏ធ្ងន់ និងរចនាសម្ព័ន្ធដ៏ចាស់ឆ្នាំរបស់អគារ បានធ្វើឲ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមានការលំបាក និងគ្រោះថ្នាក់ខ្លាំង ខណៈក្ដីសង្ឃឹមរបស់ក្រុមគ្រួសារជនរងគ្រោះកាន់តែហោចទៅៗ បន្ទាប់ពី«រយៈពេលមាស៧២ម៉ោង»បានកន្លងផុតទៅកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមគ្រួសារជនរងគ្រោះ ឥឡូវបានយល់ព្រមអនុញ្ញាតឲ្យគ្រឿងចក្រធុនធ្ងន់បង្កើនល្បឿនការស្វែងរក។ រថយន្តស្ទូចមួយគ្រឿងត្រូវបានដាក់ពង្រាយ ដោយរំពឹងថានឹងមានឧបករណ៍ធុនធ្ងន់ជាច្រើនគ្រឿងទៀត៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


