Connect with us

ព័ត៌មានអន្ដរជាតិ

ទីហ្វុង ម៉ាតម៉ូ បង្កើនកម្លាំង ខណៈចិន​ជម្លៀសខ្លួនប្រជាជនរាប់សែននាក់

បានផុស

នៅ

ទីហ្វុងម៉ាតម៉ូ បាន​បង្កើនកម្លាំងខ្យល់បក់បោករបស់ខ្លួនដល់ ១៦៥ គីឡូម៉ែត្រ/ម៉ោង គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃអាទិត្យនេះ នៅពេល​ដែលវាបក់បោកជិតដល់ភាគខាងត្បូងចិន​ដីគោក ដែលធ្វើឱ្យ​អាជ្ញាធរចិន​ជម្លៀសខ្លួនប្រជាជន ១៥០ ០០០ នាក់ នៅក្នុងខេត្តក្វាងទុង។

រូបភាព​ពីផ្កាយរណប បង្ហាញពីភ្នែកដ៏ច្បាស់ និងវិសាលភាពនៃទីហ្វុង ម៉ាត់ម៉ូ គិតត្រឹមម៉ោង ១០ និង ៣០ នាទី ថ្ងៃអាទិត្យនេះ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នូល ឬភ្នែករបស់ទីហ្វុង ម៉ាតម៉ូ គ្រោងនឹង​រំកិលទៅដល់ឧបទ្វីប Leizhou នៃខេត្តក្វាងទុងនារសៀលនេះ ខណៈឥទ្ធិពលរបស់វាបាន​បង្កភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់រួមទាំងខេត្តក្វាងទុក និងកោះហៃណាន់ រួចហើយ​។

ព្យុះសង្ឈរានេះ រំពឹង​ថានឹង​បន្តទៅមុខ នឹង​ប៉ះពាល់ដោយខេត្តក្វាងស៊ី និងតំបន់ភាគខាងជើងរបស់វៀតណាម​នៅថ្ងៃស្អែក។

គួរគូសបញ្ជាក់ថា តំបន់ភាគខាងត្បូងចិន និងភាគខាងជើងវៀតណាម ក៏ដូចជា​ហ្វីលីពីន និងកោះតៃវ៉ាន់ដែរ គឺងាយរងគ្រោះនឹង​ព្យុះទីហ្វុង​ ឬសង្ឈរា ដែលបង្កការខូចខាតធ្ងន់ធ្ងរ ដោយសារភ្លៀងធ្លាក់ខ្លាំង លាយឡំនឹង​ខ្យល់កន្រ្តាក់ដ៏មហន្តរាយ ការរអិលបាក់ដី ទឹកជំនន់ភ្លាមៗ និងទឹកជំនន់ជាដើម​។

ថ្មីៗនេះ ព្យុះមហាកំណាចបំផុតប្រចាំឆ្នាំ ២០២៥ រ៉ាហ្កាសា ទើបតែបក់បោកលើតំបន់ភាគខាងត្បូងចិនដដែល ដោយ​បង្កការបិទសកម្មភាព​ក្រៅផ្ទះផ្សេងៗ និងជម្លៀសប្រជាជនជិត ២ លាននាក់។ តំបន់ភាគខាងជើង​វៀតណាមក៏រងគ្រោះផងដែរ ហើយ​ប៉ុន្មានថ្ងៃមុន ប្រទេសនេះក៏រងគ្រោះដោយ​ព្យុះទីហ្វុង ប៊ូឡូយ មួយសារទៀត ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម