ព័ត៌មានអន្ដរជាតិ
ព្យុះថ្មីកកើតក្បែរហ្វីលីពីន ហើយរំពឹងរំកិលខ្លួនមកក្បែរវៀតណាម កម្ពុជា និងឡាវ
ប្រព័ន្ធសម្ព័ន្ធទាបកំពុងវិវត្តក្លាយជាព្យុះថ្មីមួយនៅក្នុងលំហរសមុទ្រភាគខាងកើតហ្វីលីពីន ហើយរំពឹងរំកិលខ្លួនរំលងប្រជុំកោះប្រទេសនេះ រួចបន្តបក់បោកចូលទៅសមុទ្រចិនខាងត្បូង ជាមួយនឹងលទ្ធភាពបង្កើនកម្លាំងក្លាយជាព្យុះសង្ឈរានៅសប្ដាហ៍ក្រោយ។

ព្យុះថ្មីនេះ ត្រូវបានគេឱ្យឈ្មោះជាអន្តរជាតិថា ហ្វេងសេង (Fengshen)។ គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃសៅរ៍ វាស្ថិតនៅជា វិសម្ពាធ (Tropical Depression) នៅឡើយ ជាមួយនឹងកម្លាំងខ្យល់បក់បោក ៥៥ គីឡូម៉ែត្រ/ម៉ោង ក្បែរប្រជុំកោះ Visayas របស់ហ្វីលីពីន។ នេះបើយោងតាមមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC)។
JTWC បានព្យាករថា ហ្វេងសេង នឹងបក់បោករំលងកោះលូហ្សន ចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅយប់ថ្ងៃអាទិត្យ ហើយនឹងរំកិលខ្លួនយឺតៗនៅលើផ្ទៃសមុទ្រ ដែលនេះបង្ហាញពីលក្ខខណ្ឌនៃការស្រូបកម្លាំងឱ្យកាន់ខ្លាំងបន្ថែមទៀតរបស់ព្យុះ។
ការព្យាករត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយរបស់ JTWC បានបង្ហាញថា ហ្វេងសេង ដែលហ្វីលីពីនហៅថា «រ៉ាមីល» (Ramil) នឹងវិវត្តក្លាយជាព្យុះទីហ្វុង ឬសង្ឃរា ពេលរំកិលខ្លួនកាន់តែកៀកវៀតណាម ហើយតំបន់នៃភាពមិនច្បាស់លាស់របស់ព្យុះ (Cone of Uncertainty) បង្ហាញថា វាទំនងនឹងវាយប្រហារតំបន់ភាគខាងកណ្ដាលវៀតណាម ពោលគឺនៅក្បែរតំបន់ភាគឦសានរបស់ប្រទេសកម្ពុជា និងឡាវ។

មិនទាន់មានការព្យាករបន្ថែមថា ហ្វេងសេង នឹងវាយប្រហារកម្ពុជាដោយផ្ទាល់ឬអត់នៅឡើយទេ ប៉ុន្តែក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃសៅរ៍នេះថា កម្ពុជាដែលទទួលរងនឹងឥទ្ធិពល នឹងឃើញភ្លៀងធ្លាក់ទូទាំងប្រទេស លាយឡំនឹងខ្យល់កន្រ្តាក់ និងផ្គររន្ទះ។ តំបន់ខ្ពស់រាបនឹងឃើញភ្លៀងធ្លាក់គ្របដណ្ដប់រហូតដល់ទៅ ៥០ ភាគរយ នៃផ្ទៃដី តំបន់ឆ្នេរ ៦០ ភាគរយ និងតំបន់ទំនាបកណ្ដាល ៣០ ភាគរយ។
ជាធម្មតា ព្យុះត្រូពិក ឬសង្ឈរា តែងនាំមកនូវភ្លៀងធ្លាក់ខ្លាំងជោគជាំ និងខ្យល់កន្រ្តាក់។ តំបន់រងការវាយប្រហារ ងាយរងនឹងទឹកភ្លៀងកម្រិតខ្ពស់ ជំនន់ភ្លាមៗ ជំនោរសមុទ្រ ខ្យល់កន្រ្តាក់ដ៏មហន្តរាយ ការរអិលបាក់ដី។ ភាគកណ្ដាលវៀតណាម និងខាងជើងវៀតណាម បានរងការវាយប្រហារដោយព្យុះនេះជាច្រើនដងរួចទៅហើយនៅឆ្នាំ ២០២៥ ហើយអាជ្ញាធរឧត្តុនិយមវៀតណាមព្យាករថា ព្យុះយ៉ាងហោចណាស់ ៣ ទៀត នឹងវាយប្រហារប្រទេសរបស់ខ្លួន ទម្រាំរដូវកាលព្យុះបិទបញ្ចប់នៅខែវិច្ឆិកា។
ជាធម្មតា ព្យុះនៅចុងរដូវ ទំនោរបក់បោកមកភាគកណ្ដាលវៀតណាម ពោលគឺនៅក្បែរកម្ពុជា ដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ពីភាគខាងជើង ដែលរុញច្រានផ្លូវព្យុះឱ្យកាន់តែនៅត្បូង។
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


