ព័ត៌មានអន្ដរជាតិ
មេដឹកនាំតៃវ៉ាន់៖ បើចិនដណ្ដើមកាន់កាប់តៃវ៉ាន់បាន វានឹងបង្កការគំរាមដល់ផលប្រយោជន៍អាមេរិក
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានព្រមានថា ការដណ្តើមកាន់កាប់របស់ចិនលើកោះតៃវ៉ាន់ មិនត្រឹមតែអាចបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ផលប្រយោជន៍មាតុភូមិរបស់សហរដ្ឋអាមេរិកផងដែរ ដោយនិយាយថា វានឹងជំរុញទីក្រុងប៉េកាំង ក្នុងការប្រឈមមុខនឹងឥទ្ធិពលសកលរបស់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមការចុះផ្សាយរបស់ Reuters នាថ្ងៃអង្គារទី៧ខែតុលានេះ នៅក្នុងបទសម្ភាសន៍មួយ លោក ឡៃ បានជំរុញឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «យកចិត្តទុកដាក់ជាពិសេស» ចំពោះសកម្មភាពយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។
លោក ឡៃ បានលើកឡើងថា «ខ្ញុំនឹងណែនាំគាត់ឲ្យយកចិត្តទុកដាក់ជាពិសេសចំពោះការពិតដែលថា ស៊ី ជីនពីង មិនត្រឹមតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាន់តែខ្លាំងឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងពង្រីកកងកម្លាំងយោធានៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ»។
លោកបានបន្ថែមថា មហិច្ឆតារបស់ទីក្រុងប៉េកាំងបានពង្រីកហួសពីតៃវ៉ាន់។ លោក ឡៃ បានប្រាប់ថា «នៅពេលដែលតៃវ៉ាន់ត្រូវបានកាន់កាប់ ប្រទេសចិននឹងទទួលបានកម្លាំងកាន់តែខ្លាំងដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ដោយធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ នៅទីបំផុត នេះក៏នឹងប៉ះពាល់ដល់ផលប្រយោជន៍មាតុភូមិរបស់សហរដ្ឋអាមេរិកផងដែរ»។
លោក ឡៃ បានអំពាវនាវឲ្យលោក ត្រាំ រក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅពេលដែលភាពតានតឹងកើនឡើង។
ការកត់សម្គាល់នេះ កើតឡើងនៅពេលដែលលោក ត្រាំ ត្រូវបានគេរំពឹងថានឹងជួបលោក ស៊ី នៅចុងខែតុលានេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសកូរ៉េខាងត្បូង។ ចាប់តាំងពីចូលកាន់តំណែងមក រដ្ឋបាលរបស់លោក ត្រាំ មិនទាន់ប្រកាសលក់អាវុធថ្មីដល់កោះតៃវ៉ាន់ឡើយ។
ប្រទេសចិនដែលទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធយោធាយ៉ាងខ្លាំងលើកោះនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង មិនបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក ឡៃ ទេ ប៉ុន្តែបានហៅគាត់ម្តងហើយម្តងទៀតថាជា«អ្នកបំបែកខ្លួន» ហើយបានច្រានចោលការអំពាវនាវរបស់គាត់ឲ្យមានការសន្ទនា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


