សុខភាព
ធ្ងន់ធ្ងរឬស្រាល! ៥ ចំណុចនេះនាំឱ្យអ្នកជំងឺកូវីដមានស្ថានភាពខុសគ្នា
អ្នកជំងឺកូវីដ-១៩ ទាំងអស់តែងតែមានអាការខុសៗគ្នា ពោលគឺអ្នកជំងឺមួយចំនួនមានអាការធ្ងន់ និងអ្នកខ្លះទៀតស្រាល។ តើរឿងនេះបណ្ដាលមកពីអ្វី? ខាងក្រោមជាហេតុផលទាំង ៥ ដែលនាំឱ្យអ្នកជំងឺកូវីដ-១៩ មានរោគសញ្ញាមិនដូចគ្នា៖
១. វ័យ

អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា មនុស្សអាយុចន្លោះចាប់ពី ៥០ ឆ្នាំឡើងទៅជាក្រុមដែលប្រឈមហានិភ័យឆ្លងកូវីដ-១៩ខ្ពស់ ។ នេះក៏ព្រោះតែមនុស្សចាស់មានសុខភាពមិនមាំទាំ និងមានជំងឺច្រើនជាងក្មេងៗ ប្រព័ន្ធភាពស៊ាំរបស់ក៏ចុះខ្សោយពិបាកទប់ទល់នឹងជំងឺឬការឆ្លងមេរោគ។
២. ប្រភេទឈាម
ការសិក្សាជាច្រើនបង្ហាញភស្តុតាងថា អ្នកដែលមានឈាមប្រភេទ O អាចមានហានិភ័យទាបពីការឆ្លងជំងឺកូវីដ-១៩ ខណៈមនុស្សដែលមានឈាមប្រភេទ A គឺប្រឈមការចម្លងកូវីដខ្ពស់ជាងគេ ។
៣. ប្រព័ន្ធភាពស៊ាំ
មនុស្សមានជំងឺរ៉ាំរ៉ៃត្រូវបានអ្នកជំនាញអះអាងថា ពួកគេងាយនឹងឆ្លងវីរុសខ្លាំងបំផុត ហើយក៏វិវត្តរោគសញ្ញាធ្ងន់ធ្ងរយ៉ាងរហ័សផងដែរ។ ក្រុមអ្នកមានជំងឺរ៉ាំរ៉ៃទាំងនោះរួមមាន ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺធាត់ ជំងឺលើសឈាម ជំងឺហឺត និងមនុស្សពេញវ័យដែលមានជំងឺខ្សោយបញ្ញាពីកំណើត។ល។
៤. បទពិសោធន៍នៃការទទួលវ៉ាក់សាំង

បុគ្គលទាំងឡាយណាដែលធ្លាប់ទទួលវ៉ាក់សាំងផ្សេងៗកាលពីក្មេង ទំនងមានអង់ទីគ័រអាចប្រឆាំងមេរោគបានល្អជាងអ្នកមិនធ្លាប់ចាក់ថ្នាំបង្ការសោះ។
៥. កម្រិតនៃការប៉ះពាល់នឹងមេរោគកូវីដ-១៩
អ្នកជំងឺកូវីដទាំងអស់មិនសុទ្ធតែឆ្លងមេរោគក្នុងលក្ខខណ្ឌដូចគ្នាទេ។ អ្នកខ្លះឆ្លងដោយផ្ទាល់ ស្របពេលខ្លះទៀតឆ្លងដោយប្រយោល។ ហេតុផលនេះក៏ជាកត្តានាំឱ្យអ្នកជំងឺមានស្ថានភាពរោគផ្សេងគ្នាផងដែរ។
ដរាបណា គ្រប់គ្នាគោរពតាមគោលការណ៍ ៣ការពារ ៣កុំ យ៉ាងហ្មត់ចត់ ក៏ដូចជាព្យាយាមនៅផ្ទះ នោះកម្រិតចម្លងទៅកាន់អ្នកនឹងមានអត្រាទាបបំផុត ហើយអ្នកនិងក្រុមគ្រួសារប្រាកដជាមានសុវត្ថិភាព៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ បើអ្នកស្ថិតក្នុងក្រុមប្រភេទនេះ អត្រាឆ្លងកូវីដ មានកម្រិតខ្ពស់
ចុចអាន៖ កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ