សុខភាព
ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់?
ពន្យារពេលចាក់ ឬអត់ចាក់វ៉ាក់សាំង អាចមានគ្រោះថ្នាក់ដល់កូនក្មេង។ មូលហេតុ គឺភ្លេច រវល់ ខ្លាចកូនយំ ឈឺ ឬក៏ជឿថាវ៉ាក់សាំងអាចធ្វើឲ្យកូនមានបញ្ហាខុសប្រក្រតី។ ក្មេងៗអត់ចាក់វ៉ាក់សាំងងាយឆ្លងជំងឺ ហើយអាចសម្លាប់កុមាររាប់លាននាក់។
ជំងឺស្រឡទែន ក្អកមាន់ កញ្ជ្រឹល អាចរើឡើងវិញគ្រប់ពេល ហើយធ្ងន់ធ្ងរជាងមុន បើក្មេងមិនបានចាក់វ៉ាក់សាំង។ ក្រៅពីនេះ ដឹងអត់ បើអត់ចាក់វ៉ាក់សាំងអាចមានបញ្ហាអីខ្លះ?
១– បញ្ហាវេជ្ជសាស្ត្រ

បើក្មេងមានការព្យាបាលដោយថ្នាំ ប៉ាម៉ាក់ត្រូវប្រាប់ពេទ្យឲ្យដឹង ព្រោះក្មេងមិនដែលចាក់វ៉ាក់សាំងតាំងពីក្មេង ត្រូវព្យាបាលខុសពីគេ។ បើពេទ្យមិនដឹងស្ថានភាពច្បាស់ពីវ៉ាក់សាំងក្មេងទេ (អត់ដឹងថា ក្មេងអត់ចាក់វ៉ាក់សាំង) វាពិតជាប្រថុយខ្លាំង។
ចំពោះស្ត្រីមានផ្ទៃពោះ មិនចាក់វ៉ាក់សាំងត្រឹមត្រូវ អាចងាយឆ្លងជំងឺ ធ្វើឲ្យមានបញ្ហាដល់កូនក្នុងពោះទៀត។ បើស្ត្រីមានផ្ទៃពោះមានជំងឺកញ្ជ្រឹលក្នុងត្រីមាសទីមួយ កូនក្នុងពោះក៏អាចកើតកញ្ជ្រឹលដែរ ហើយបើកូនឆ្លងកញ្ជ្រឹលតាំងក្នុងពោះ ធ្វើឲ្យមានបញ្ហាបេះដូង លូតលាស់ខុសប្រក្រតី ឬយឺត និងគថ្លង់។
បើមិនចាក់វ៉ាក់សាំងឲ្យកូន កូនអាចចម្លងជំងឺទៅអ្នកជុំវិញខ្លួនយើងបាន (ពេលកូនឈឺ) ពិសេសអ្នកមានបញ្ហាសុខភាពស្រាប់ ដែលពួកគេមិនអាចចាក់វ៉ាក់សាំងបាន (អ្នកកើតមហារីកគ្រាប់ឈាម ឬ មហារីកផ្សេងៗ)។
២– កត្តាសង្គម
បើកូនអត់ចាក់វ៉ាក់សាំង ពេលគេឈឺ ឬឆ្លងជំងឺអ្វីមួយ ទាមទារឲ្យនៅដាច់ពីគេ។ មិនអាចទៅសាលា និងកម្មវិធីផ្សេងៗទៀត ហើយអាចប៉ះពាល់ដល់គ្រួសារទាំងមូលទៀត។ សាលាខ្លះមិនទទួលក្មេងដែលមិនបានចាក់វ៉ាក់សាំងឲ្យចូលរៀនទេ ព្រោះវាអាចបង្កភាពភ័យខ្លាច និងបញ្ហាដល់ក្មេងដទៃទៀតអាចប្រឈមនឹងជំងឺឆ្លងកាចៗ។
៣– ហានិភ័យ
ការពិត វ៉ាក់សាំងមានផលរំខាន ដូចការប្រើប្រាស់ថ្នាំផ្សេងៗដែរ។ ប៉ុន្តែ វាមានអត្ថប្រយោជន៍ជាងហានិភ័យ (ផលរំខាន)។ បើវ៉ាក់សាំងណាមួយមានគ្រោះថ្នាក់ គេមិនអនុញ្ញាតឱ្យប្រើទេ។
មានការអះអាងមិនពិតថា វ៉ាក់សាំងអាចមានប្រតិកម្មធ្វើឲ្យមានបញ្ហាខួរក្បាលក្មេង ជាហេតុធ្វើឲ្យប៉ាម៉ាក់បារម្ភខ្លាច ដល់ថ្នាក់មិនយកកូនទៅចាក់វាក់សាំង។ ប៉ុន្តែ គ្មានភស្ដុតាងណាមួយបញ្ជាក់អំណះអំណាងនោះឡើយ។
វិធីល្អបំផុត គឺត្រូវចាក់វ៉ាក់សាំងការពារសំខាន់ៗឲ្យកូនតាមពេទ្យណែនាំ ដើម្បីចៀសវាងបញ្ហាថ្ងៃក្រោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មកដឹងសញ្ញានៃ អាការៈឈឺចាប់របស់ទារក ដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ