សុខភាព
ជំងឺខាន់លឿងលើទារក អាចគ្រោះថ្នាក់ដល់ជីវិត!
គឺជាការកើតឡើងនូវពណ៌លឿងនៅលើស្បែក ឬភ្នែករបស់ទារក។ ជាធម្មតាលើសពីពាក់កណ្តាលនៃទារកទើបនឹងកើតអាចមានខាន់លឿង ដែលស្តែងឡើងនៅថ្ងៃទី២ ឬទី៣ រួចបាត់ទៅវិញនៅមួយសប្តាហ៍ក្រោយកំណើត។
១) មូលហេតុអ្វីបានជាទារកកើតខាន់លឿង?
ដោយសារតែថ្លើមទារកទើបនឹងកើតនៅមានភាពខ្ចី ដែលមិនអាចបំលែង ឬបញ្ចេញសារជាតិម្យ៉ាងហៅថា ប៊ីលីរុយប៊ីន ដែលជាផលិតផលមួយបាន ក្រោយពីគ្រាប់ឈាមក្រហមបែក ឬស្លាប់។

២) តើក្រុមគ្រួសារធ្វើដូចម្តេចដើម្បីដឹងថាទារកមានខាន់លឿង?
ត្រូវចេះសង្កេតមើលពណ៌សម្បុរទារក ឬផ្នែកពណ៌សនៃគ្រាប់ភ្នែកទារក (ករណីធ្ងន់ធ្ងរ) ដែលប្តូរទៅជាពណ៌លឿង។
៣) តើខាន់លឿងអាចបង្កគ្រោះថ្នាក់ដល់ទារកឬទេ?
ពិតជាអាច ប្រសិនបើកម្រិត ប៊ីលីរុយប៊ីន ក្នុងឈាមឡើងខ្ពស់ពេក។ គ្រោះថ្នាក់អាចធ្វើឲ្យទារកស្លាប់ ឬពិការភាព ប្រសិនបើមិនបានទទួលការពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
៤) ប្រសិនបើទារកមានខាន់លឿង តើក្រុមគ្រូពេទ្យនឹងធ្វើអ្វីខ្លះ?
ជាទូទៅគ្រូពេទ្យនឹងវាស់កម្រិតជាតិលឿង ប៊ីលីរុយប៊ីន ជាមុនសិន ដោយប្រើឧបករណ៍ដែលមិនធ្វើឲ្យទារកឈឺចាប់ហៅថា ប៊ីលីហ្វ្លាស (Biliflash) ឧបករណ៍សម្រាប់តាមដានជាតិលឿងនៅស្បែក (BTC: Bilirubin Trans Cutene)។ ក្រោយពីដឹងកម្រិតជាតិលឿងហើយ គ្រូពេទ្យនឹងផ្តល់ជាយោបល់បន្ថែមលើការព្យាបាលចំពោះទារក។

៥) តើខាន់លឿងត្រូវព្យាបាលយ៉ាងដូចម្តេច?
ប្រសិនបើគ្រូពេទ្យរកឃើញកម្រិតជាតិលឿងឡើងខ្ពស់ខ្លាំង គេអាចដាក់ទារកឲ្យសម្រាកព្យាបាលដោយកាំរស្មីពន្លឺពណ៌ខៀវ។ កាំរស្មីពន្លឺនេះនឹងជួយទារកសម្រួលក្នុងការបញ្ចេញនូវជាតិប៊ីលីរុប៊ីន។

៦) តើទារកទទួលរងនូវការឈឺចាប់ ឬផលប៉ះពាល់ដោយការព្យាបាលពីកាំរស្មីពន្លឺ ឬទេ?
មិនមានទេ ការព្យាបាលដោយបញ្ចាំងកាំរស្មីពន្លឺជាការព្យាបាលមួយដែលមិនមានការប៉ះពាល់ និងការឈឺចាប់នោះទេ។

“ ការយកចិត្តទុកដាក់ពីភាពបម្រែបម្រួលមិនធម្មតារបស់ទារក គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប មុននឹងឈានដល់ការពិគ្រោះ និងប្រឹក្សាជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកដឹងសញ្ញានៃ អាការៈឈឺចាប់របស់ទារក ដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង!
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១០ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



