Connect with us

សុខភាព

អ្នកលើស​គីឡូ នេះហើយជាអាថ៌កំបាំង​សម្រកខ្លាញ់​ពិត​ប្រាកដ!

បានផុស

នៅ

និយាយ​ពី​រឿង​សម្រក​ខ្លាញ់ គ្នា​យើង​ភាគ​ច្រើន​គិត​ពី​កន្លែង​ហាត់​ប្រាណ​ឡូយៗ មាន​អ្នក​បង្ហាត់​ផ្ទាល់​ខ្លួន​ និង​ហាត់ប្រាណ​ខ្លាំងៗ។ ​ត្រូវ​​ខ្លះដែរ តែ​គ្នា​យើង​មិន​ច្រើន​ទេ​ដែល​មាន​ពេល និង​លុយ​គ្រប់​គ្រាន់​ចំណាយ​លើ​ហាត់​ទាំង​អស់​នេះ​ទេ។

អ្នក​គីឡូបាន នេះហើយជាអាថ៌កំបាំង​សម្រកខ្លាញ់​ពិត​ប្រាកដ!
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពិត សម្រក​ទម្ងន់ មិន​ចាំបាច់​ត្រូវ​ចំណាយ​ច្រើន​នោះ​ទេ។ គ្រាន់​តែ​ប្តូរទម្លាប់​​រស់​នៅ ក៏​អាច​​សម្រក​​ខ្លាញ់​ចេញ​ពី​ខ្លួន​​បាន ជា​​ពិសេសៗ​​សម្រាប់​​អ្នក​​គីឡូ​បាន​ម៉ាប់ៗ។​

១- ញ៉ាំបន្លែ​ផ្លែឈើ​ច្រើន

Chatpata Vegetable Salad Recipe: How to Make Chatpata Vegetable Salad  Recipe | Homemade Chatpata Vegetable Salad Recipe

បន្ថែម​​ផ្លែឈើ និង​បន្លែ​ជា​ប្រភព​ដ៏​សម្បូរ​បែប​​នៃ​រ៉ែ និង​វីតាមីន។ មាន​ជាតិ​កាក​សរសៃ​ជួយ​ឲ្យ​ក្រពះ​ឆ្អែត តែ​គ្មាន​កាឡូរី​ច្រើន។ ញ៉ាំ​បន្លែ​ច្រើន មិន​គ្រាន់​តែ​​ជួយ​កាត់​បន្ថយ​កាឡូរី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បន្ថែម​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ​ទៀត​ផង។

២- ហាត់ប្រាណ ៣ ដងក្នុងមួយសប្តាហ៍

Thai actress Mai, with a devil figure, can't do without fitness, Tian Ziji  muscle is too enviable - iNEWS

មិន​ចាំ​បាច់​​ហាត់​​ពេញ​មួយ​​សប្ដាហ៍​​ទេ តែ ៣ ដង/សប្ដាហ៍​​គ្រប់​គ្រាន់​ល្ម​ម​គីឡូ​ស្រក​បាន​ហើយ។ គន្លឹះ​ដុត​កម្ទេច​ខ្លាញ់ គឺ​បង្កើន​សាច់​ដុំ។ គ្រាន់​តែ​ហាត់​ប្រាណ ៣ ថ្ងៃ មិន​ចាំបាច់​ជាប់​គ្នា ក៏​គ្រប់គ្រាន់​ជំរុញ​ការ​កសាង​រាង​កាយ និង​រក្សា​សាច់​ដុំ​ទាំង​មូល​ដែរ។ យើង​អាច​ហាត់​នៅ​កន្លែង​ហាត់​ប្រាណ ឬ​លើក​ទម្ងន់​នៅ​ផ្ទះ។ សំខាន់ ការ​តាំង​ចិត្ត​ធ្វើ ឬ​មិន​ធ្វើ។

៣- ត្រូវសកម្មភាពជានិច្ច

ថ្ងៃ​ណា​អត់​បាន​ហាត់​ប្រាណ ត្រូវ​បន្ត​ធ្វើ​ឲ្យ​រាងកាយ​មាន​ចលនា​ជា​និច្ច។ អាច​ជា​ការ​ដើរ ហែល​ទឹក រាំ ជាដើម។ កុំ​​នៅ​​ស្ងៀម​ ឧស្សាហ៍​​ចេញ​​ញើស ជា​​រឿង​សំខាន់ ដើម្បី​ដុត​បំផ្លាញ​ខ្លាញ់​អាក្រក់ ឬ​ខ្លាញ់​លើស ​ក្នុង​ខ្លួន​យើង។

៤- ញ៉ាំប្រូតេអ៊ីនកាន់តែច្រើន

6 silent signs you could be eating too much protein | Reader's Digest Asia

ការ​កសាង​សាច់ដុំ អាច​ជួយ​ដុត​បំផ្លាញ​ខ្លាញ់។ តែ​រាងកាយ ត្រូវ​ការ​ប្រូតេអ៊ីន (សាច់​សត្វ) ដើម្បី​បង្កើត​សាច់​ដុំ។ គួរ​បញ្ចូល​ប្ប្រូតេអ៊ីន​ទៅ​ក្នុង​របប​អាហារ។ ព្យាយាម​ផ្លាស់​ប្តូរ​ប្រភព​ប្រូតេអ៊ីន។ ញ៉ាំ​ត្រី ឬ​សាច់​ក្រហម​ (គ្មាន​ខ្លាញ់​អាក្រក់) ដូចជា សាច់​គោ ទ្រូង​មាន់ ព្រម​ទាំង​សណ្តែក និង​គ្រាប់​ធញ្ញជាតិ។ រាង​កាយ​យើង​នឹង​ទទួល​ប្រយោជន៍​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​ការ​ស្រូប​យក​ប្រូតេអ៊ីន។

អាថ៌កំបាំង​សម្រក​ទម្ងន់ និង​រក្សា​រាង​ស្រលន គឺ​កែប្រែ​របៀប​រស់នៅ និង​នៅ​ជាប់​ជាមួយ​ការ​ផ្លាស់​ប្តូរ​នេះ​យូរ​អង្វែង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ លើស​ទម្ងន់ ​អាច​ធ្វើ​ឲ្យ​សុខភាព​បន្ត​ពូជ​​​ប្រឈម​នឹង​ហានិភ័យ​

ចុចអាន៖ ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម